• 2017-02-14 09:48:42
  • ជីវិតតារា

ក្រុម​សិល្បករ អេឡិច ច័ន្ទត្រា យក​ថ្ងៃ​នៃ​បុណ្យ​សេចក្ដី​ស្រឡាញ់ចុះ​ជួប​កុមារ​ៗ​កំព្រា​

  • 2017-02-14 09:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ខ្មែរ​ជា​ច្រើន​​នាក់​ថ្ងៃ​នេះ បាន​ចេញ​សកម្មភាព​ចែក​រំលែក​ក្ដី​ស្រឡាញ់​រៀង​ខ្លួន ក្នុង​នោះអេឡិច ច័ន្ទត្រា ដែល​បាន​ធ្វើ​ទាន​ដល់​ចាស់​ៗ​១០​គ្រួសារ​មុន​នេះ ឥឡូវក្នុង​​ថ្ងៃ​នៃ​បុណ្យ​សេចក្ដី​ស្រឡាញ់ លោក​បាន​ចុះ​ទៅ​ជួប និង​ចែក​រំលែក​ក្ដី​ស្រឡាញ់​ដល់​កុមារ​កំព្រា​ជា​ច្រើន​នាក់។

អេឡិច ច័ន្ទត្រា និង​លោកជំទាវ យឹម ឆៃលីន

សកម្មភាព​ខាង​លើ អេឡិច និង​មិត្តភ័ក្ដិ​មួយ​ចំនួន​ទៀតមាន​ដូច​ជា ពេជ្រ សិរីរត័្ន អ្នក​នាង​ម៉េង កែវពេជ្ជតា ជា​ដើម បាន​អម​ដំណើរ លោក​ជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ជា​នាយិកា​ក្រុម​ប្រឹក្សា​ភិបាល​កិត្តិយស អង្គការ AFESIP បាន​ចុះ​ជួប​ប្អូន​ៗ កុមារ​រស់​នៅ​ក្នុង​មណ្ឌល​ចាក​ឆ្ងាយ​ពី​គ្រួសារ ធ្លាប់​ទទួល​រង​គ្រោះ​ដោយ​ការ​បំពារ​បំពាន និង​ជួញ​ដូរ​ផ្លូវ​ភេទទៅ​អង្គការ សុម៉ាលី ម៉ម។

ក្រុម​សិល្បករ បាន​នាំ​យក សម្ល​ការី នំបញ្ជុក នំបុ័ង ភីហ្សា និង​ភេជ្ជៈ ជូន​ប្អូន​ៗ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់។ នេះ​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​របស់ អេឡិច បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ទាន​ម្ដង​រួច​មក​ហើយ ដល់​ចាស់​ៗ​ចំនួន ១០​គ្រួសារ។

តារា​ប្រុស​រូប​នេះ បាន​ប្រាប់ Sabay ថា អ្វី​ដែល​ពួក​លោក​ធ្វើ គឺ​គ្រាន់​តែ​ចង់​ចែក​រំលែក​នូវ​អ្វី​ខ្លួន​អាច​ធ្វើ។ សំខាន់ គឺ​ពួក​លោក​ចង់​ផ្ដល់​ដល់​ប្អូន​នូវ​ភាព​កក់​ក្ដៅ​ កុំ​អោយ​ពួក​គេ​មាន​អារម្មណ៍​ឯកា ព្រោះ​មក​ត្រឹម​នេះ ពួក​គេ​បាន​ឆ្លង​កាត់​ជីវិត​លំបាកលំបិន​ច្រើន​ណាស់​មក​ហើយ ស្រប​តាម​ឆន្ទៈ​របស់​លោក​ជំទាវ។

បន្ទាប់​ពី​បញ្ចប់​សកម្មភាព​សប្បុរស​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ អេឡិច នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​នៅ​២​ថ្ងៃ​បន្ទាប់ ដើម្បី​ធ្វើ​បេសកកម្ម​សិល្បៈ​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​ដែល​រង់​នៅ​កន្លែង​មួយ​ចំនួន​របស់​អូស្ត្រាលី ដែល​មាន​ដូច​ជា ស៊ីដនី អាដេឡាយ ម៊ែលប៊ន និង​ប្រ៊ីសបេន ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់