- 2017-02-15 05:34:15
- ព័ត៌មាន
ភ្ញាក់ផ្អើល! រឿងរំជួលចិត្តនឹកស្មានមិនដល់ធំ ២ នៅអ៊ីអនល្ងាចមិញ
- 2017-02-15 05:34:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! រឿងរំជួលចិត្តនឹកស្មានមិនដល់ធំ ២ នៅអ៊ីអនល្ងាចមិញ
ចន្លោះមិនឃើញ
អ្នកដែលបានទៅលេងអ៊ីអនល្ងាចមិញ ច្បាស់ជាមិនរំលងព្រឹត្តិការណ៍សម្រាប់ Valentine ដ៏ធំសម្បើមដែលរៀបចំជាពិសេសដោយក្រុមហ៊ុន Pond’s ទេ ។
ម្សិលមិញ មានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ២ ទីមួយគឺ ពេលតារាចម្រៀង ម៉ា ចន្ទបញ្ញា ចុះពីលើឆាកមកដឹកដៃសង្សារខ្លួន ហើយថែមទាំងបាននិយាយពាក្យផ្អែមល្ហែមជាច្រើនទៀត ធ្វើអ្នកគាំទ្រហ៊ោកញ្ជ្រៀវអបអរពេញអ៊ីអនព្រោះ តែរ៉ូមែនទិកឡើងឡូយ ។ ឈរទាល់មុខគ្នានៅលើឆាក Pond’s Valentine បញ្ញា បាននិយាយសារសងជាមួយគូស្នេហ៍ធ្វើឲ្យ Fans ហួសចិត្តទប់សំណើចមិនបានថា៖
«អូនលួចស្រលាញ់បងតាំងពីពេលណា?» ហើយសង្សារបញ្ញាឆ្លើយបែបលេងសើចថា «អូនអត់ដែលលួចស្រលាញ់បងផង... អូនស្រលាញ់បងព្រោះបង Cute»។
ចង់ច្បាស់ សូមមើលវីដេអូ ៖
វគ្គកន្ត្រាក់អារម្មណ៍មួយទៀត គឺកម្មវិធី Surprise Birthday ឲ្យ យ៉ារ៉ូ ដែលជាតួ ដារ៉ុង ក្នុងរឿង «មុនស្នេហ៍ប្រធានថ្នាក់តូច»។ ដំបូង ក្រុមការងារបានប្រាប់ឲ្យតួទាំង៤ ឲ្យបិទភ្នែក ព្រោះមានកាដូពិសេសជូន ពេលបើកភ្នែកវិញ យ៉ារ៉ូ ក៏បានឃើញនំខួបកំណើតអមដោយចម្រៀង Happy Birthday។
យ៉ារ៉ូបាននិយាយទាំងរំភើបថា៖ «ខ្ញុំឃើញគ្រប់គ្នារវល់នឹងកម្មវិធីពេញមួយថ្ងៃ ស្មានតែភ្លេចខួបកំណើតខ្ញុំហើយតើ! នេះជាលើកទី១ ក្នុងជីវិតខ្ញុំដែលមានគេរៀបចំ Surprise Birthday ឲ្យនៅកន្លែងសាធារណៈធំសម្បើបបែបនេះ។ ខ្ញុំមិនដឹងថាត្រូវយកពាក្យអ្វីមកនិយាយបញ្ជាក់ពីក្តីរំភើបរីករាយរបស់ខ្ញុំទេ អរគុណ និងស្រលាញ់ទាំងអស់គ្នា»។
កម្មវិធីពិសេសដ៏សប្បាយរីករាយនេះមានរយៈពេល ២ថ្ងៃធ្វើនៅជាន់ផ្ទាល់ដី Lively Plaza ចាប់ថ្ងៃទី ១៣ ហើយបញ្ចប់នៅថ្ងៃទី ១៤ កុម្ភៈ ម៉ោង ៩ យប់ ជាមួយកម្មវិធីរាំលេងលេងសប្បាយជុំគ្នារបស់តារាវ័យក្មេងល្បីៗទាំង៤ រូបជាមួយអ្នកគាំទ្រ។
ចង់ដឹងថាឡូយកម្រិតណា តោះ! មើលវីដេអូ ៖
Pond’s រៀបចំកម្មវិធីនេះឡើង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយរីករាយដល់អ្នកគាំទ្រទាំងអស់ ដោយមិនត្រឹមតែមានជាកម្មវិធីកម្សាន្តជាច្រើន និងការប្រគំតន្ត្រីរបស់តារាចម្រៀង Original Song ល្បី ម៉ា ចន្ទបញ្ញា ក្រុមចម្រៀង The Ocean និង រ៉ុន ស៊ីរ៉ា ប៉ុណ្ណោះទេ ក៏មានជាកម្មវិធីជូនកាដូ Free ជាហ្វូមលាងមុខ Pond’s Acne Clear បង្ហាញពីរបៀបប្រើ និងប្រសិទ្ធភាពរបស់ Pond’s Acne Clear ពិនិត្យស្បែកមុខ Free និងណែនាំពីបញ្ហាកើតមុនដោយវេជ្ជបណ្ឌិតឯកទេសជំងឺសើរស្បែកទៀតផង ៕
នាំមកជូនដោយ ផនស៍ អាកនេក្លៀរ ហ៊្វូមលាងមុខកម្ចាត់មុនឃើញប្រសិទ្ធភាពយ៉ាងឆាប់រហ័ស
កំពុងកក្រើកពេញអ៊ីអន! ម៉ា ច័ន្ទបញ្ញាឡើង Sweet ហើយតួ «មុនស្នេហ៍ប្រធានថ្នាក់តូច» ឡើងឡូយ
ស្ត្រី ៥ នាក់ស្ម័គ្រចិត្តឡើងលើឆាកអះអាងថាប្រើតែ៣ថ្ងៃទេ ឃើញលទ្ធផលល្អហើយ!
ស្តាយតិចអី បើមិនបានមក! តារាៗមកចាំជួបផ្ទាល់នៅអ៊ីអនថ្ងៃចុងក្រោយ
ចង់បានស្បែកមុខស្អាតគ្មានមុន មកជួបអ្នកជំនាញស្បែកមុខ Free Free នៅអ៊ីអន ថ្ងៃ១៣-១៤
មានរឿងអីណុង? ថ្ងៃ Valentine មានព្រឹត្តិការណ៍ធំនៅអ៊ីអន ហើយមានតារាស្អាតៗទៀត ទៅជុំគ្នា