• 2017-02-20 08:06:11
  • ជីវិតតារា

ក្រោយ​បែក​ពី​មហាសេដ្ឋី Mariah Carey បែរ​ទាក់ទង​អ្នក​​រាំ​វិញ

  • 2017-02-20 08:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ ៤៦​ឆ្នាំ​ Mariah Carey កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ទទួល​ស្គាល់​ថា​ នាង​កំពុង​មាន​ទំនាក់ទំនង​ ជាមួយ​នឹង​អ្នក​រាំ​ម្នាក់​ឈ្មោះ​ Bryan Tanaka។​

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ ម្ចាស់​បទ​ "Without You” រូប​នេះ​ត្រូវ​​គេ​ថត​បាន​ នៅ​ពេល​ដែល​កំពុង​បណ្ដើរ​កូន​ភ្លោះ​ទាំង​ពីរ​ និង​មិត្ត​ប្រុស​ នៅ​ឯ​ប្រលានយន្តហោះ​​អន្តរជាតិ Los Angeles International Airport ។​ ក្នុង​ដំណើរ​នោះ​គេ​ឃើញ​ថា​ តារា​ចម្រៀង​ប៉ុប​រូប​នេះ​ ពាក់​អាវ​ស្បែក​យ៉ាង​ទាន់​សម័យ​ ជាមួយ​នឹង​ខោ​ខ្មៅ​ ធ្វើ​ដំណើរ​ចេញ​ពី​ចំណត​រថយន្ត​នៅ​ប្រលានយន្តហោះ​ជាមួយ​កូន​របស់​នាង​ទាំង​ពីរ​ និង​មិត្ត​ប្រុស​ថ្មី​របស់​នាង​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តារា​ចម្រៀង​កូន​ពីរ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​នាង​និង​មិត្ត​ប្រុស​ក្មេង​វ័យ​៣៣​ឆ្នាំ​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ ជាពិសេស​ពួក​គេ​ក៏​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ជាមួយ​គ្នា​​ផង​ដែរ ។​ កន្លង​មក​​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​រូបភាព​យ៉ាង​ស្និទ្ធ​ស្នាល​ ពេល​ផឹក​ស្រា​ក្នុង​ធុង​​​ទឹក​ក្ដៅ​​។

មិត្ត​ប្រុស​ថ្មី

Mariah Carey​ផ្ដើម​ស្នេហា​ជាមួយ Bryan Tanaka បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​ជា​មួយ​គូ​ដណ្ដឹង​ដែល​ជា​មហាសេដ្ឋី​អូស្ត្រាលី James Packer កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់