• 2017-02-22 12:00:00
  • ព័ត៌មាន

ស្ងាត់ៗ ផលិតកម្ម​ធំៗ ៣ ​របស់ ហង្សមាស កំពុង​សម្រុក​ធ្វើ​បទ​និពន្ធ​ថ្មី​សម្រាប់​តារា​ចម្រៀង​ទាំង​អស់

  • 2017-02-22 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ទាំង ៣ របស់​ហង្សមាស គឺ រស្មី​ហង្ស​មាស ភ្លេង​រេចខត (Pleng Records) និង វីប្រូដាកហ្សិន (We Productions) កំពុង​ញាប់​ដៃ​ធ្វើ​បទ​និពន្ធ​ថ្មីៗ​ព្រមៗ​គ្នា​តែ​ម្ដង​សម្រាប់​គ្រប់​តារា​ចម្រៀង​ទាំង​អស់ នៅ​ឆ្នាំ​២០១៧ នេះ។ នេះ​បើ​យោង​តាម​ប្រភព​ផ្ទៃ​ក្នុង​ហ្សងមាស បង្ហើប​ប្រាប់ Sabay។

ប្រភព​ដដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បន្ត​ថា ហង្សមាស ប្ដេជ្ញា​នឹង​ធ្វើ​ឲ្យ​ឆ្នាំ​២០១៧ នេះ សម្បូរ​បទ original songs ពីរោះៗ​ជាច្រើន ហើយ​ថែម​ទាំង​សម្រុក​ចេញ​បទ​ទាំង​នោះ​ក្នុង​ពេល​តែ​មួយ​ថែម​​ទៀត​ផង។

យុទ្ធសាស្ត្រ​នេះ ធ្វើ​ឡើង ស្រប​ពេល​ដែល​ស្នាដៃ​បទ​ចម្រៀង​និពន្ធ​ថ្មីៗ កំពុង​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​អ្នក​គាំទ្រ ជា​ពិសេស​យុវវ័យ​តែ​ម្ដង។

ចាំ​មើល​​ទាំងអស់​គ្នា​ណា៎ ថា​តើ​ឆ្នាំ​២០១៧ រស្មី​ហង្ស​មាស ភ្លេង​រេចខត និង វី​ប្រូដាកហ្សិន នឹង​មាន​បទ​អី​ពីរោះៗ​ខ្លះ​ជូន​ដល់​អ្នកគាំទ្រ៕

ដោយ៖ សុផាត

មតិយោបល់