• 2017-03-16 03:39:37
  • ព័ត៌មាន

ឡួយ! សិល្បករ​៩​ផ្នែក​​ រួម​គ្នា​សម្ដែង​របាំ​សហសម័យថ្មីមួយ ឲ្យ​មើល​ Free​

  • 2017-03-16 03:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទស្សនីយភាព របាំ​សហសម័យ​ថ្មី​មួយ​​សិល្បករ​វ័យ​ក្មេង​៩​នាក់​ដែល​មាន​ជំនាញ​ផ្សេងៗ​​គ្នា​ នឹង​​រួម​គ្នា​សម្ដែង​ក្នុង​ស្នាដៃ​របាំ​សហ​សម័យ​ថ្មី​មួយ​ មាន​ចំណង​ជើង​ថា “ក្ដី​ស្រមៃ” ។​ ហើយ​កម្ម​វិធី​នេះ​ផ្ទាល់​នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​នៅ​សារមន្ទីរជាតិ ដែល​រៀប​ចំឡើង​ដោយ​កញ្ញា​ ចំរើន សុភា។

Ting​Tong-និមិត្ត ប្រាប់​ឲ្យ​ដឹង​ថា ចំណុច​ពិសេស​នៃ​កម្មវិធី​នេះ​គឺ​ មាន​ការ​ចូល​រួម​ពី​សិល្បករ​ និង​តន្ត្រី​ផ្នែក​ផ្សេងៗ​គ្នា​មក​សម្ដែង​លើ​ឆាក​តែ​មួយ​។ ដែល​​​​អ្នក​សម្ដែង​ទាំង​នោះ​មាន​​ដូច​ជា​​ ចំរើន សុភា អ្នកចម្រៀង និង របាំ​ប្រពៃ​ណី សហសម័យ (ម្ចាស់​ស្នាដៃ ក្ដី​ស្រមៃ) , Ting​Tong-និមិត្ត អ្នក​ចម្រៀង​បុរាណ/សម័យ និង អ្នក​និពន្ធ​ឯករាជ្យ, ចំរើន ដារ៉ា អ្នក​របាំ​ប្រពៃណី ​បុរាណ សហសម័យ​, ចាប ស៊ី​ដ​ណាល់ ល្ខោនខោល របាំ​ប្រពៃណី សហសម័យ, លឺ ស៊ីវ​ម៉េង របាំ​បុរាណ ប្រពៃណី សហសម័យ, ពេជ្រ រស្មី របាំ​បុរាណ ប្រពៃណី សហសម័យ, លឹម សុណា​លីស, អ្នក​របាំបុរាណ ប្រពៃណី សហសម័យ, ថុន ចាន់មុន្នី ស្គរ, ផុន ចំរើន ទ្រ និង ឧបករណ៍ ផ្លុំ។

Ting​Tong-និមិត្ត

ក្នុង​នោះ​លោក​ អ្នក​ចម្រៀង​បុរាណ/សម័យ រូប​នេះ​ លោក​សុំ​សំណូម​ពរ​ដល់​ប្រិយមិត្ត​​ពិសេស​យុវវ័យ​បាន​ចូល​រួម​ទស្សនា ព្រោះ​ដើម្បី​ឲ្យ​ដឹង​ថា​អ្វី​ដែល​ខ្មែរ​យើង​មាន​។ លោក​បន្ត​ថា​ កន្លង​មក​ក៏​មាន​អ្នក​គាំ​ទ្រ​ច្រើន​ដែរ​ តែ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ភ្ញៀវ​បរទេស ដូច្នេះ​ចង់​ឲ្យ​បង​ប្អូន​ខ្មែរ​មក​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ នា​ម៉ោង​៦ល្ងាច នៅ​សារមន្ទីរជាតិ​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ។

ចំរើន សុភា ម្ចាស់​ស្នាដៃ "ក្តីស្រមៃ"

អត្ថបទ៖ សុខណា

រូបភាព​ផ្ដល់ដោយ Ting​Tong-និមិត្ត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី