• 2017-03-18 06:27:49
  • ជីវិតតារា

ឈិត សុជាតា សារភាព​សម្រាល​បាន​កូន​ភ្លោះ​​នៅ​ប្រទេស​ថៃ

  • 2017-03-18 06:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ព័ត៌មាន​ពី ឈិត សុជាតា សម្រាល​បុត្រ​ភ្លោះ​ត្រូវ​បាន​ចុះ​ផ្សាយ តែ​មិន​មាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន តែ​ពេល​នេះ​នាង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា នាង​ពិត​ជា​សម្រាល​ពិត​មែន។

នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន បាន​បើក​បង្ហាញ​ពី​បញ្ហា​នេះ ក្រោយ​មាន​មិត្តភក្ដិ​ជា​ច្រើន​ព្យាយាម​ផ្ញើ​សារ​ទៅ​សាក​សួរ​នាង។ "មាន​អ្នក​ឆាត​មក​សួរ​ខ្ញុំ​ក្នុង inbox ជា​ច្រើន​ថា តើ​ជា​ការ​ពិត​ទេ​ដែល​ខ្ញុំ​សំរាល​កូន​ត្រឹម​៦​ខែ ហើយ​ក្មេង​ធំ​ថ្លោស​ដូច​រូបភាព។ សូម​អគុណ​សំរាប់​ការ​សួរ​ ហើយ​សូម​ឆ្លើយ​សរុប​នៅ​ទី​នេះ : នាង​ខ្ញុំ​បាន​សម្រាល​កូន​ត្រឹម​៦​ខែ​ប៉ុណ្ណោះ នៅ​មន្ទីរ​ពេទ្យ​ឯកជន១ នៃ​ទីក្រុង​បាងកក ដោយ​បែក​ទឹក​ភ្លោះ"។

ដោយ​កើត​អត់​គ្រប់​ខែ កូន​ភ្លោះ ឈិត សុជាតា ត្រូវ​ឆ្លង​កាត់​ការ​វះកាត់​ដោយ​កូន​ច្បង​មាន​ឈ្មោះ " boy” មាន​ទម្ងន់ ៨​ខាំ​ជាង ចំណែក​កូន​ប្អូន​ឈ្មោះ "Apple” ទម្ងន់​បាន​៧​ខាំ​ជាង​ប៉ុណ្ណោះ។ កូន​ភ្លោះ​របស់ ឈិត សុជាតា ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ទូ​រយ:​ពេល​ជាង​៣​ខែ ​មក​ហើយ​បន្ទាប់​ពី​សម្រាល។

ការ​បើក​បង្ហាញ​ពី​ការ​សម្រាល​បុត្រ​របស់ ឈិត សុជាតា បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ចូល​រួម​អបអរសាទរ និង​ជូន​ពរ​រៀង​ខ្លួន។ ប៉ុន្តែ​ក្នុង​នោះ មាន​ការ​ងឿង​ឆ្ងល់​ដែរ ដោយ​បាន​ចោទ​ជា​សំណួរ​ថា ឈិត សុជាតា មិន​មែន​មាន​ស្វាមី​ដែល​រៀប​ការ​ត្រឹម​ត្រូវ​ផង ហេតុ​អី​មាន​កូន។

ពាក់​ព័ន្ធ​បញ្ហា​នេះ Sabay មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​នាយិកា​ក្រុម​ហ៊ុន​ទេសចរណ៍​រូប​នេះ​នៅ​ឡើយ​រសៀល​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម