
- ព្រហស្បតិ៍, 23 មីនា 2017 07:39
- ជីវិតតារា
ច្រៀង២កន្លែងក្នុងមួយថ្ងៃ ទិត្យ វិច្ឆិកា រកបានច្រើនជាង១ពាន់ដុល្លារក្នុង១ខែ(វីដេអូ)
- ព្រហស្បតិ៍, 23 មីនា 2017 07:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រៀង២កន្លែងក្នុងមួយថ្ងៃ ទិត្យ វិច្ឆិកា រកបានច្រើនជាង១ពាន់ដុល្លារក្នុង១ខែ(វីដេអូ)
ចន្លោះមិនឃើញ
ក្រៅពីការងារសប្បុរសធម៌ លោក ទិត្យ វិច្ឆិកា គឺជាតារាចម្រៀងប្រចាំនៅហាងចំនួន២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានហាង ចេសផ្លឺស កាហ្វេ និង លីវី កាហ្វេ ដោយទាំង២កន្លែងនេះ លោកបានបង្ហើបឲ្យដឹងថា អាចទទួលបានចំណូលជាង១ពាន់ដុល្លារក្នុងមួយខែ។
លោក ទិត្យ វិច្ឆកា ប្រាប់ថា នៅ ចេសផ្លឺស កាហ្វេ លោកច្រៀងជារៀងរាល់ថ្ងៃ ដោយត្រូវច្រៀង២លើកក្នុងមួយថ្ងៃ មានពីម៉ោង៨ ដល់ម៉ោង៩ និង ពីម៉ោង១០ ដល់ ម៉ោង១១។ ចំណែកនៅ លីវី កាហ្វេ លោក ច្រៀងជារៀងរាល់ថ្ងៃនិង២លើកដូចគ្នាគ្រាន់តែឆ្លាស់ម៉ោងគ្នាប៉ុណ្ណោះ មាននៅម៉ាង ៧ ដល់ ៨ និង ៩ ដល់ ម៉ោង ១០ យប់។ សូមស្ដាប់វីដេអូ របស់ លោក ទិត្យ វិច្ឆិកា រៀបរាប់ពីចំណូលដែលបានទៅការច្រៀងហាងទាំងពីរខាងលើទាំងអស់គ្នា៕