• 2017-04-07 08:52:18
  • ព័ត៌មាន

ខ្លាំងមិន​ធម្មតា! ការ​ប្រគំ​តន្ត្រី​ Britney Spears សូម្បី​​ថ្ងៃ​បោះ​ឆ្នោត​​អ៊ីស្រាអែល ក៏​មិន​ហ៊ាន​នៅ​ទើស​មុខ​ដែរ

  • 2017-04-07 08:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Britney បាន​កំណត់​ថ្ងៃ​ដើម្បី​ប្រគំ​តន្ត្រី​លើក​ដំបូង​នៅ​អ៊ីស្រាអែល​ នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា​នេះ​ ដែល​នឹង​ធ្វើ​នៅ ឧទ្យាន Tel Aviv's Hayarkon Park។ បន្ទាប់​មក​ការ​ប្រគំ​តន្ត្រី​នេះ​ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ជា​លើក​ដំបូង​​របស់​គណបក្ស​ការងារ​។

ហេតុ​ដូច្នេះ​ហើយ ការ​បោះ​ឆ្នោត​នេះ​នឹង​លើក​ទៅ​ថ្ងៃ​ទី ៤ វិញ ដែល​ដំបូង​​​គឺ​ដាក់​នៅ​ថ្ងៃ​ទី ៣។​ គណៈកម្មាធិការ​បោះឆ្នោត​របស់​គណបក្ស​នេះ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​ចិត្ត​នេះ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ ការ​ព្រួយ​បារម្ភ​ អំពី​ការ​កកស្ទះ​ចរាចរណ៍​ ដែល​បណ្ដាល​មកពី ហ្វូង​មនុស្ស​ដែល​នឹង​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រី​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​បោះ​ឆ្នោត​បាន​។

ហើយ​ដោយ​សារ​តែ​មាន​បញ្ហា​កង្វះ​សន្តិសុខ​ផង​ទៀត​នោះ​ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លាំង នេះ​បើ​តាម​សារព័ត៌មាន Times of Israel៕

ប្រភព៖ Billboard ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី