• 2017-04-08 04:12:29
  • ជីវិតតារា

សម្ពោធ​ហាង​ថ្មី អែនជី ព្រលយ​​ផ្អាក​ពី​សិល្បៈ ប្រសិនបើ.

  • 2017-04-08 04:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ កញ្ញា អែនជី បាន​បើក​សម្ពោធ​ហាង​ផឹក​ស៊ី​​ថ្មី​មួយ​កាល​ពី​ល្ងាច​មិញ ដោយ​ក្នុង​នោះ តារា​ស្រី​រូប​នេះ​បាន​ព្រលយ​ថា អាច​ផ្អាក​​ពី​សិល្បៈ​តែ​ម្ដង ប្រសិន​បើ​ការងារ​រកស៊ី​កាន់​តែ​ជោគជ័យ។

ហាង​ផឹក​ស៊ី​ដែល​ជា​មុខ​ជំនួញ​ទី២​របស់​នាង បន្ទាប់​ពី​ហាង​សំលៀកបំពាក់​ដែល​កំពុង​ដំណើរ​ការ​​រាល់​ថ្ងៃ មាន​យីហោ Mr. Oyster នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង​ស្រេង ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ។ ជំនួញ​នេះ នាង​បាន​​ចូល​ហ៊ុន​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ដោយ​ចំណាយ​ទុន​ប្រហែល​ជាង​២ម៉ឺន​ដុល្លារ បើ​បូក​ទាំង​ផ្ទះ​ដែល​​ទើប​ទិញ​​យក​មក​ធ្វើ​ទីតាំង​ហាង​ផង​នេះ មាន​តម្លៃ​ប្រមាណ​ជាង១០ម៉ឺនដុល្លារ។

តារា​ស្រី​រូប​នេះ លើក​ឡើង​ថា អាជីវកម្ម​ខាង​លើ ជា​ការ​សាក​ល្បង​រកស៊ី​បែប​ភោជនីយដ្ឋាន ស្រដៀង​ទៅ​ហ្នឹង​​អនាគត​បង​ថ្លៃ​របស់​ខ្លួន គឺ​អ្នក​នាង ផាន់ ម៉ូនីកា តារា​ចម្រៀង​សាន់ដេ​ដូច​គ្នា។ ជំនួញ​នេះ ផាន់ ម៉ូនីកា មិន​បាន​ចូល​ហ៊ុន​ជាមួយ​ឡើយ ហើយ​ហាង​មួយ​នេះ នាង​​ផ្ដោត​ទៅ​លើ អាហារ​សមុទ្រ និង​គ្រឿង​ក្លែម​ជា​ច្រើន​ប្រភេទ មាន​តម្លៃ​សមរម្យ ។ ​​​

នាង​ថ្លែង​​ថា ប្រសិន​បើ​ជំនួញ​មួយ​នេះ ជោគជ័យ​ខ្លួន ​នឹង​សម្រេច​ចូល​រោង​ជ័យ​​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ​តែ​ម្ដង ហើយ​ក្រោយ​រៀបការ​រួច អាច​ផ្អាក​សិល្បៈ​រយៈពេល​យូរ ដោយ​ទុក​ពេល​មើល​ជំនួញ និង បង្កើត​កូន​ជូន​ស្វាមី៕

អត្ថបទ៖ ស៊ុនហួត

មតិយោបល់