• 2017-04-09 03:52:01
  • ព័ត៌មាន

ក្រសួងសុខាភិបាល​ ច្រាន​ចោល​សារ​ជាថ្មី​ ចំពោះ​តារា​សម្ដែង​ស្វែង សុជាតា បាន​អះ​អាង​ថា ថ្នាំ​បន្សាប​សារ​ជាតិ​ញៀន​របស់​ប្ដី​ក្មេង​នាង​ ត្រូវ​បាន​ក្រសួង​ទទួល​ស្គាល់​

  • 2017-04-09 03:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល បាន​ប្រកាស ច្រាន​ចោល​សាជាថ្មី ចំពោះ បណ្ដាញ​ទំនាក់​ទំនង​សង្គម​នឹង​សារ​ពត៍មាន ក្នុង​ស្រុក​មួយ​ចំនួន ដែល​បាន ចុះផ្សាយ  បន្ទាប់​ពី​តារា​សម្ដែង​ស្វែង សុជាតា បាន​អះ​អាង​ថា ថ្នាំ​បន្សាប​សារ​ជាតិ​ញៀន​របស់​ប្ដី​ក្មេង​នាង ត្រូវ​បាន​ក្រសួង ទទួលស្គាល់ និង​ថា​ក្រសួង បាន​ចុះ​ពិនិត្យ​រួចរាល់​ហើយ។

យោ​ង​តាម សេចក្ដីបំភ្លឺចុះថ្ងៃទី៧ខែមេសាក្រសួងសុខាភិបាល បាន​ហៅ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ ​​​​​​​​​​​​​​​​ជា​​​កា​រ​បំ​​​ភ្លឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បោក​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្​​រា​​​ម​ហា​​ជ​ន​ ​​​​សរ​សេ​រ​គ្មាន​ការ​ពិត ដោយ​ក្រសួង​សុំ​បដិសេធ​ទាំងស្រុង​។ កន្លង​មក​​​  ក្រសួង​បាន​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​ស្រាវ​ជ្រាវ​ផ្ទាល់ និង​ជួប​ជាមួយ​គ្រូក្មេង​ ដែល​ជា​ស្វាមី​អ្នក​នាង​ស្វែង​ សុជាតា​ ហើយ​ពួក​គេ​បាន​យល់​ព្រម​បញ្ឈប់​ និង​ដក​រាល់​ការ​ផ្សព្វផ្សាយ​ព្រម​ទាំង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ផង​ដែរ​។ជា​មួយ​គ្នា​នេះ ​ក្រសួងសុខាភិបាល​ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ជា​ធរមាន​​ រាល់​ឱសថ​ណា​ដែល​មិន​មាន​មូល​ដ្ឋាន​បច្ចេក​ទេស​ត្រឹម​ត្រូវ​ក្នុង​ការ​ផលិត​។

ក្នុង​នោះ ក្រសួង​បាន​អំពាវ​នាវ​ ឲ្យ​ប្រជាជន​ទាំងអស់​ ស្វែង​រក​ការ​ព្យាបាល ជា​មួយ​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​ និង​មាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ​ តាម​មូល​ឋាន​​សុខាភិបាល​។សូម​បញ្ជាក់​ថា​ កន្លង​មក​ក្រសួងសុខាភិបាល​ ធ្លាប់​បាន​ធ្វើ​ការ​បដិសេធ​ និង​ធ្វើ​សេចក្ដី​ជូន​ព័ត៌​មាន​ម្ដង​រួច​មក​ហើយ​ បន្ទាប់​ពី​មាន​ព័ត៌​មាន​ចុះ​ផ្សាយ​ថា «ស្វែង សុជាតា លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​ ផ្សំ​ដោយ​ប្ដី​ក្មេង​ជា​គ្រូ​ឱសថ​» ផ្សំ​ឡើង​ដោយ​រុក្ខ​ជាតិ​ដុះ​នៅ​តាម​ព្រៃ​ភ្នំ​នោះ​៕ ​

ប្រភព៖ khmer Daily

មតិយោបល់
អត្ថបទពេញនិយម