• 2017-04-12 01:55:23
  • ជីវិតតារា

ច្រៀង​ Cover ដាក់ Facebook លេងៗ​សោះ​ រ៉ា បូទី មាន​ឱកាស​រះ​នៅ​សាន់ដេ

  • 2017-04-12 01:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ា បូទី ជា​អ្នក​ចម្រៀង​ថ្មី​ដែល​ទើប​មាន​វត្ត​មាន​នៅ​ផលិតកម្ម​សាន់ដេ​ដែល​ជា​ផលិត​កម្ម​នាំ​មុខ​មួយ​នៅ​កម្ពុជា​​ដ៏​ នាង​​ប្រាប់ Sabay ​ថា ប្រវត្តិ​នៃ​ការ​ចូល​សិល្បៈ​របស់​គឺ​ផ្ដើម​ចេញ​ពី​ការ​ច្រៀង​បង្ហោះ​លើ Facebook។ ​​

នាង​និយាយ​ថា កន្លង​មក​នាង​ត្រូវ​បាន​គេ​ស្គាល់​​តាម​រយៈ​ការ​ច្រៀង​បង្ហោះ​លើ Facebook របស់​នាង​ដែល​មាន​អ្នក​តាម​ដាន​ជាង​៥​ម៉ឺន​នាក់​ ប៉ុន្ដែ​គណនី​នោះ​ត្រូវ​បាន​ខូច(Error)​ ទៅ​ហើយ ​។ "ពី​ដំបូង​ឡើយ​បង​ច្រៀង​លេង​ដាក់​បង្ហោះ​នៅ​លើ Facebook ហើយ​ក៏​ខាង​ថៅកែ​ផលិតកម្ម​គាត់​ចាប់​អារម្មណ៍​ក៏​ហៅ​បង​ចូល​ច្រៀង​តែ​ម្ដង​ទៅ"។ រ៉ា បូទី ថ្លែង។

ក្រៅ​ពី​នេះ នាង​បញ្ជាក់​ថា​ ​នាង​ក៏​ត្រូវ​បាន​ប្រិយមិត្ត​ស្គាល់​តាម​រយៈ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ "អ្នក​ចាក​ចេញ​ក៏​ឈឺ​ចាប់​ដែរ" ព្រោះ​នេះ​ជា​ OST ក្នុង​ភាពយន្ត​មួយ ហើយ​​នេះ​ក៏​អាច​ជា​មូល​ហេតុ​មួយ​ដែល​នាង​មាន​ឱកាស​ត្រូវ​ថៅកែ​ផលិត​កម្ម​ខាង​លើ​មើល​ឃើញ​រូប​នាង​ដែរ។

មិន​មែន​ត្រឹម​តែ​ប៉ុណ្ណោះ​​អ្នក​ចម្រៀង​វ័យ​២៣​ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា៖ "តាម​ពិត​ទៅ​បង​ធ្លាប់​ចូល​ប្រលង​កម្មវិធី​មួយ​នៅ​ CTN ពេល​នោះ​បាន​ជាប់​លេខ​១ ៤នាក់​តែ​កាល​ហ្នឹង​នៅ​ក្មេង​ពេក​ទើប​ម៉ាក់​មិន​ទាន់​ឲ្យ​ប្រឡូក​"។

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម