• 2017-04-17 02:21:00
  • ព័ត៌មាន

មិន​​ចូល​ហង្ស​មាស ហ៊ិន លីដា ត្រៀមចេញ​ទៅ​ច្រៀង​នៅ​បរទេស

  • 2017-04-17 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្រេច​មិន​ចូល​ផលិតកម្ម​នៅ​កម្ពុជា​ លីដា ប្រាប់​ថា​នាង​មាន​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តែ​ម្ដង។

លីដា​ ប្រាប់​ថា៖ "មិន​ទាន់​ដឹង​ថា​ត្រូវ​ទៅ​ពេល​ណា​ឲ្យ​ប្រាកដ​ទេ​បង តែ​ពេល​នេះ​ប៉ា​​កំពុង​រៀប​ចំ​ឯក​សារ​ឲ្យ​​ទៅ​ច្រៀង​ជា​មួយ​សមាគម​សិល្បៈ​នៅ​អាមេរិក"។

នាង​បន្ត​ថា​ នាង​មាន​ជម្រើស​២​ មួយ​ទៅ​រស់​នៅ​ទី​នោះ​ ហើយ​មួយ​ទៀត​ទៅ​ដើម្បី​ច្រៀង​​រកលុយ​ប៉ុណ្ណោះ។ "ខ្ញុំ​មាន​ជម្រើស​២​អាច​ទៅ​រស់​នៅ​រហូត​ក៏​បាន​ ឬ គ្រាន់​តែ​ធ្វើ​ការ​ក៏​បាន​ ព្រោះ​អ៊ំៗ​ដែល​នៅ​ទី​ណោះ​រាប់​អាន​ខ្ញុំ​ដូច​ក្មួយ​បង្កើត​អឺច្ចឹង"។ នាង​បន្ថែម។ ប៉ុន្តែនាង​សម្រេច​​ចិត្តថា​គ្រាន់​តែ​ទៅ​ច្រៀង​នៅ​ទី​នោះ​ទេ​ព្រោះ​អនាគត​នៅ​វែង​ឆ្ងាយ​ និង​មាន​រឿង​ផ្លូវ​ច្រើន​ទៀត​ត្រូវ​ដើរ។ ​

នាង​អះអាង​​ថា​នេះ​មិន​ដែន​ជា​លើក​ទី​១ទេ ព្រោះ​មុន​ពេល​ចូល​ប្រលង​ឪពុក​ទី២​របស់​នាង​ធ្លាប់​រៀប​គម្រោង​ឲ្យ​នាង​ទោ​ច្រៀង​នៅ​អូស្ត្រាលី​ម្ដង​ហើយ តែ​កាល​នោះ​កម្មវិធី​ប្រលង​ Cambodian Idol ក៏​បាន​មក​ដល់​កម្ពុជា​ ហើយ​មាន​មនុស្ស​ជា​ច្រើន​គាំទ្រ​ឲ្យ​នាង​ចូល​នាង​ក៏​ចូល​ប្រលង​​ហើយ​បោះ​បង់​ឱកាស​ទៅ​អូស្ត្រាលី​ហើយ​ចូល​ប្រលង​តាម​សំណូមពរ​មិត្ត​ភក្តិ​និង​អ្នក​គាំទ្រ។

ភ្ជាប់​ជា​មួយ​គ្នា​នោះ អតីត​ Top3 កម្មវិធី​ Cambodia Idol បញ្ជាក់​ថា​នេះ​ក៏​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​នាង​សម្រេច​ចិត្ត​មិន​ចូល​ហង្ស​មាស​ដែរ​៕ ​​​

អត្ថបទ៖ សុខណា

មតិយោបល់