• 2017-04-14 11:35:22
  • ព័ត៌មាន

ត្រៀម​ៗ​!សុទ្ធ​តែ​ Idol ខ្មែរ-ថៃ​​ល្បីៗ​ ជុំ​គ្នា​នៅ​ឆ្នេរ​ឯក​រាជ្យ​​​យប់​នេះ

  • 2017-04-14 11:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​នេះ​នៅ​ឆ្នេរ​ឯករាជ្យ​ក្រុង កំពង់សោម នឹង​មាន​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​​គឺ Anchor Beach Carnival 2017 ដែល​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ជួរ​មុខ​ខ្មែរ-ថៃ ជា​ច្រើន​ដួង។

នៅ​ក្នុង​ពិធី​សន្និសីទ​​ការ​ប្រគំ​តន្ត្រី​​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​រសៀល​មិញ​ អ្នក​តំណាង​ក្រុម​ហ៊ុន​ស្រាបៀ​ ​ Anchor បាន​លើក​ឡើង​ថា​បន្ទាប់​ពី​មាន​​ភាព​ជោគ​ជ័យ​យ៉ាង​សម្បើម​​កន្លង​មក​ទៅ​លើ​ការ​ប្រគំ​តន្ត្រី​តាម​ខេត្ត​នានា ក៏​ដូចជា​រាជធានី​ភ្នំ​ពេញ។ សម្រាប់ ​​ខេត្ត ​ព្រះសីហនុ នេះគឺ​ជា​ឆាក​តន្ត្រី​ចុង​ក្រោយ​របស់ Anchor Beach Carnival 2017 ដែល​នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​៣​​ថ្ងៃ​ជាប់​គ្នា ១៤ ១៥ ១៦ ​សម្រាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ជាពិសេសអ្នកគាំទ្រដែលនិយម​ស្រាបៀ Anchor ។

តារា​ជួរ​មុខ​ខ្មែរ-ថៃ​ដែល​ត្រៀម​ខ្លួន​ចូល​មក​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស Anchor Beach Carnival 2017 ទាំង​៣​ថ្ងៃ​មាន​ដូចជា៖

ថ្ងៃ​ទី ១៤៖ មាន​ដូចជា៖ វី ឌីណែត លាង សុផាឡែន ខាន់ ជែមស៍ ទេព បូព្រឹក្ស ហ្សូណូ STEP រួមទាំង​ តារា​ថៃ តៅ ស៊ុមឆាយ ខេម​ខ្លាដ (នាយ​មេក) និង សនរ៉ាម ធេពផិថាក់ (នាយ ផា)។

ថ្ងៃ​ទី ១៥៖ មាន​ដូចជា៖ ក្រុម​ចម្រៀង P-Sand សុគន្ធ នីសា ណុប បាយ៉ារិទ្ធ សួស វីហ្សា ដួង វីរៈសិទ្ធ រួម​ទាំង​តារា​ចម្រៀង​ថៃ Tono & The DUST និង ហ្វៀម​ តារាភូមិ តូគង់ស័ព្ទ។

ថ្ងៃ​ទី ១៦ ជា​ថ្ងៃ​ចុង​ក្រោយ៖ មាន​ដូច​ជា៖ ឆាយ វីរៈយុទ្ធ ផន ស្រីខួច STEP ឈិន ម៉ានិច្ច ដួង វីរៈសិទ្ធ និង តារា​ចម្រៀង​ជួរមុខ​ថៃ Bie The Star។

ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​រាំ​លេង​សប្បាយ​ជា​មួយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​  Anchor Beach Carnival 2017 បី​ថ្ងៃ​ជាប់​គ្នា​ យប់​ថ្ងៃ​ទី​ ១៤ ១៥ ១៦ នៅ​ឆ្នេរ​ឯក​រាជ្យ ក្រុង កំពង់​សោម៕​​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទថ្មី