- 2017-04-18 16:17:19
- ព័ត៌មាន
ប្រពន្ធ រិន សាវ៉េត ចូលសង្គ្រោះបន្ទាន់ មានសង្ឃឹមតិច
- 2017-04-18 16:17:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ រិន សាវ៉េត ចូលសង្គ្រោះបន្ទាន់ មានសង្ឃឹមតិច
ចន្លោះមិនឃើញ
ភរិយា តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក រិន សាវ៉េត ដែលមានជំងឺមហារីកសុដន់យ៉ាងធ្ងន់ធ្ងរនោះ ពេលនេះកំពុងតែទទួលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្សី តាមស្ថានភាពជំងឺអាចមានសង្ឃឹមតិចណាស់។
តាមការបញ្ជាក់ពីលោក រិន សាវ៉េត បានឲ្យដឹងថា ភរិយារបស់ខ្លួនបានចូលមកសម្រាកនៅមន្ទីរពេទ្យរុស្សីនេះ តាំងពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៧ មកម្ល៉េះ ដោយដំបូងឡើយអាការ មិនសូវជាធ្ងន់ធ្ងរឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមី បន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមក ជំងឺកាន់តែធ្វើទុក្ខឡើងៗ។
លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ។ លោកបានរៀបរាប់បន្តថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។
បន្ទាប់មកគ្រូពេទ្យ បានយកទៅស្គែនមើលក្បាល ក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់ គ្រូពេទ្យពិនិត្យសួតមើល ឃើញមានមហារីកនៅត្រង់សួតទៀត។
គិតត្រឹមម៉ោងនេះ ភរិយាលោកបានស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៣ថ្ងៃមកហើយ។ ដោយសារតែជំងឺមហារីកនេះ កាន់តែរីករាលដាលស្ទើរគ្រប់កន្លែងនៃរាងកាយបែបនេះ លោកថា ក្ដីសង្ឃឹមថា អាចជាដូចដើមវិញ គឺមានតិចតួចណាស់៕