- 2017-04-24 10:49:01
- ព័ត៌មាន
សពភរិយា រិន សាវ៉េត បូជា ព្រលប់នេះ
- 2017-04-24 10:49:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សពភរិយា រិន សាវ៉េត បូជា ព្រលប់នេះ
ចន្លោះមិនឃើញ
ភរិយារបស់លោក រិន សាវ៉េត អ្នកស្រី គង់ សាវី ដែលបានបាត់បង់ជីវិតដោយសារជំងឺមហារីក កាលពីម្សិលមិញ នឹងត្រូវក្រុមគ្រួសារធ្វើការបូជាតាមប្រពៃណីព្រលប់នេះ។
លោក ម៉ារ៉ា ប៊ុណ្ណា ដែលបានទៅចូលរួមបុណ្យសពភរិយារបស់តារាចម្រៀងផលិតកម្មហង្សមាស បានប្រាប់ Sabay ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៧ និង៣០នាទីយប់នេះ។ ដោយឡែក កម្មវិធីបុណ្យ ៧ថ្ងៃ វិញ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
គិតត្រឹមរសៀលនេះ ក្រៅពីលោក ម៉ារ៉ា ប៊ុណ្ណា ក៏នៅមានសិល្បករផ្សេងទៀត ក៏បានទៅចូលរួមដែរ ក្នុងនោះមានលោក មករា រដ្ឋ និងលោក ឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy ក៏បានទៅចូលរួមដែរ។
អ្នកស្រី គង់ សាវី ភរិយា រិន សាវ៉េត ដំបូងឡើយ បានកើតជំងឺមហារីកសុដន់ និងបានចូលមកសម្រាកព្យាបាលលើកទី១នៅមន្ទីរពេទ្យលោកសង្ឃកាលពីខែមីនា។ ក្រោយពីបានប្រសើរបានចេញទៅផ្ទះវិញ ប៉ុន្តែក៏បានមកសម្រាកពេទ្យម្ដងទៀតកាលពីថ្ងៃទី ០៩ មេសា។ ដោយសារជំងឺបានរាលដល់ខួរក្បាល និងសួត អ្នកស្រីមិនអាចសង្គ្រោះបាន ក៏បាត់បង់ជីវិតនៅម៉ោង៣ និង១០នាទីម្សិលមិញ។
មរណភាពរបស់អ្នកស្រី បន្សល់ទុកកូនប្រុសម្នាក់ដែលជាចំណងដៃជាមួយលោក រិន សាវ៉េត៕