• 2017-04-25 02:41:29
  • ជីវិតតារា

យ៉ែម សំអូន បញ្ចេញ​រូបភាព​ផ្អែម​ល្ហែម​ជាមួយ អ៊ុន អាលីហ្សា នៅ​​លើ​ទឹក​ដី​​អូស្ត្រាលី​

  • 2017-04-25 02:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​​លោក យ៉ែម សំអូន​ បាន​បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​របស់​ខ្លួន ជា​មួយ​​កញ្ញា អ៊ុន អាលីហ្សា​ ​​​ព្រម​ទាំង​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ដូច​គូស្នេហ៍​ទើប​តែ​រៀប​ការ​ថ្មោង​ថ្មី​។​

បើ​តាម​ប្រភព​ស្និទ្ធ​ស្នាល​​បាន​ឲ្យ​ដឹង​ថា​លោក យ៉ែម សំអូន និង​ កញ្ញា អ៊ុន អាលីហ្សា បាន​ស្កាត់​ជួប​គ្នា​​នៅ​លើ​ទឹក​ដី​អូស្ត្រាលី បន្ទាប់​ពី​ធ្វើ​ខួប​កំណើត​ឲ្យ​កូន​ស្រី​រួច​ភ្លាម​។​ " តាម​ខ្ញុំ​ដឹង​បង​ អូន​ គាត់​ទៅ​ អូស្ត្រាលី ធ្វើ​ខួប​កំណើត​ឲ្យ​កូន​ស្រី​គាត់​រយៈ​ពេល​៤​ថ្ងៃ​ឆ្លៀត​ក្នុង​ឱកាស​ហ្នឹង​​គាត់​បាន​​ស្កាត់​ទៅ​ជួប​ អ៊ុន អាលីហ្សា តែ​ម្ដង​ទៅ​​​ ព្រោះ​នាង​នៅ​ទី​ហ្នឹង​ស្រាប់​"។

ប្រភព​ដដែល​បាន​អះ​អាង​ថា​ ​ពួក​គេ​ទាំង​​​ពីរ​រូប​​នេះ​បាន​ណាត់​ជួប​គ្នា​នៅ​ទី​ក្រុង​ស៊ីដនី​​ ​ព្រម​ទាំង​​បណ្ដើរ​គ្នា​​ដើរ​លេង​យ៉ាង​សប្បាយ​រីក​រាយ ដូច​គូស្នេហ៍​ថ្មោង​ថ្មី​កំពុង​តែ​យល់​ចិត្ត​​យល់​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង​​​។​ ទោះ​បី​ជា​ យ៉ែម សំអូន និង​ អ៊ុន អាលីហ្សា ស្រឡាញ់​គ្នា​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​ ព្រោះ​អ្នក​ទាំង​ពី​សុទ្ធ​តែ​នៅ​ទំនេរ​រៀង​ៗ​ខ្លួន​​ មិន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ណា​ឡើយ​។

ជុំ​វិញ​រឿង​រាវ​ខាង​លើ​នេះ​ដែរ​ សាមី​ខ្លួន​ទាំង​​ពីរ​​មិន​អាច​សុំ​កា​រ​បក​ស្រាយ​បាន​ ពី​ទំនាក់​ទំនង​​រវាង​ពួក​គេ​ទាំង​ពីរ​បាន​ឡើយ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​មិន​មាន​​អ្នក​ទទួល​៕

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី