- 2017-04-26 04:18:39
- ជីវិតតារា
នឹកចង់សើច! រឿងកំប្លែងមួយកាល TONO មកញ៉ាំបាយមុខអង្គរ
- 2017-04-26 04:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកចង់សើច! រឿងកំប្លែងមួយកាល TONO មកញ៉ាំបាយមុខអង្គរ
ចន្លោះមិនឃើញ
ក្រៅពីទទួលបានការស្វាគមន៍និងភាពស្មោះត្រង់ ព្រមទាំងបានសាកម្ហូបដ៏មានឱជារសឆ្ងាញ់របស់បងប្អូនខ្មែររួចមក តារាចម្រៀងរ៉ក់ TONO បានរំលឹករឿងកំប្លែងមួយ ដែលគ្រប់គ្នាអស់សំណើចនិងហួសចិត្ត នៅក្នុងសន្និសីទស្រាបៀ Anchor Beach Carnival 2017។ ដំណាលនៃរឿងកំប្លែងនោះគឺថា៖
លោកថាចុះមកដល់ប្រលានយន្តហោះសៀមរាបភ្លាម គឺតម្រង់ទៅអង្គរវត្ត។ ដល់ភ្លាមឃ្លានបាយ ក៏ឈប់ញ៉ាំនៅមុខអង្គរសិន។ ម្ហូបមានច្រើនមុខមែនទែនដូចជា ប្រហុកអាំង ត្រីអាំង ម្ជូរត្រីក្តាត តែទាំងអស់នេះលោកអាចញ៉ាំបាន។ ប្លែកតែម្យ៉ាងកំពុងតែញ៉ាំបណ្ដើរមាន អ្នកបងស្រីម្នាក់មកសួរថា៖
បងស្រីម្នាក់៖ TONO ញ៉ាំតែក្រូចឆ្មារទេ?
TONO នឹកក្នុងចិត្តមួយភ្លែតថាល្ងាចឡើងច្រៀងផង បើបានដាក់ទឹកតែក្រូចឆ្មាប្រហែលបានជ្រះក ក៏តបទៅវិញថា៖ ចឹងសុំយកទាំងអស់គ្នាតែហ្មងទៅ។
មួយសន្ទុះក្រោយមកអ្នកលក់ក៏យកផ្លែដូងឲ្យម្នាក់មួយៗ លោកនិងក្រុម The Dust ស្រលាំងកាំងនិងឆ្ងល់ថានៅខ្មែរ តែក្រូចឆ្មា គេផឹកដូងនឹងមែន។ គ្រប់គ្នាដែលនៅក្នុងសន្និសីទកាសែតថ្ងៃទី២៦ មីនា ខេត្តសៀមរាបនាំគ្នាសើចគឹលតែម្តង៕