- 2017-04-27 04:48:51
- ព័ត៌មាន
ឃ្លាំង ហួត ផ្ដល់ផ្ទះឲ្យ រិន សាវ៉េត ស្នាក់នៅ និងធានាចិញ្ចឹមកូនរៀនរហូតដល់ចប់
- 2017-04-27 04:48:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃ្លាំង ហួត ផ្ដល់ផ្ទះឲ្យ រិន សាវ៉េត ស្នាក់នៅ និងធានាចិញ្ចឹមកូនរៀនរហូតដល់ចប់
ចន្លោះមិនឃើញ
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាដែលកន្លងមកធ្លាប់ជួយតារាចម្រៀង រិន សាវ៉េត ខ្លះៗហើយនេះ ឥឡូវបានផ្ដល់ជំនួយបន្ថែមក្រោយភរិយាស្លាប់កាលពីពេលថ្មីៗដោយសារជំងឺមហារីក។
ជំនួយដែលលោក ឃ្លាំង ហួត ផ្ដល់បន្ថែមឲ្យ រិន សាវ៉េត នាពេលនេះ គឺលោកបានកៀរគរពីម្ចាស់ជំនួយផ្សេងៗ ដែលសរុបប្រមូលប្រាក់បានប្រហែល៧០០០ដុល្លារជូនទៅតារាចម្រៀងរូបនេះ ដើម្បីយកទៅធ្វើបុណ្យ៧ថ្ងៃ ជូនប្រពន្ធ។ មិនត្រឹមតែប៉ុណ្ណោះអភិបាលខណ្ឌរូបនេះថែមទាំងផ្ដល់ផ្ទះ ឲ្យតារាចម្រៀងរូបនេះស្នាក់នៅផ្ទះចំនួន២ឆ្នាំ ដោយមិនឲ្យបង់ថ្លៃទឹកភ្លើង ដោយលោកទទួលបានជំនួយពីឧកញ៉ា ពង់ ឃាវសែ។
ក្រៅពីនេះ លោក ថែមទាំងសន្យាថា នឹងជួយកូនប្រុសលោក រិន សាវ៉េត ឲ្យរៀនថែមទៀតផង។ “យើងនឹងព្យាយាមរកជំនួយបន្ថែមទៀត ដើម្បីផ្ដល់ជូន សាវ៉េត បន្ថែម បើសិនជាអាចរកបាន"។ លោក ឃ្លាំង ហួត បន្ថែម។
ការសម្រេចជួយនេះក៏ព្រោះតែលោកគិតថា ដោយសារតែអាណិតតារាចម្រៀងរូបនេះ ត្បិតអីលោក រិន សាវ៉េត ជាអតីតក្មេងស្នាក់ជំរុំ មិនមានសាច់ញាតិ ដែលលោកបានស្គាល់តាំងពីយូរយារមកហើយ។
ថវិកាប្រហែល៧ពាន់ដុល្លារនោះ គឺបានមកពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសបានចូលបុណ្យជាមួយលោក។ កន្លងមកលោក ឃ្លាំង ហួត ធ្លាប់បានទិញម៉ូតូគ្រឿងព្រមទាំងផ្ដល់ថវិកាមួយចំនួនម្ដងមកហើយ ដល់តារាចម្រៀង រិន សាវ៉េត។ ពិធីបុណ្យ៧ថ្ថៃ ជូនប្រពន្ធ តារាចម្រៀង រិន សាវ៉េត និងធ្វើនៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៧ នៅឯស្រុកកំណើត ក្នុងខេត្ត តាកែវ៕