- 2017-04-27 08:46:26
- ព័ត៌មាន
សុគន្ធ នីសា ផ្ទុះប្រតិកម្មរឿងរិះគន់តារាហង្សមាស មិនទៅចូលរួមបុណ្យសពប្រពន្ធ រិន សាវ៉េត
- 2017-04-27 08:46:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុគន្ធ នីសា ផ្ទុះប្រតិកម្មរឿងរិះគន់តារាហង្សមាស មិនទៅចូលរួមបុណ្យសពប្រពន្ធ រិន សាវ៉េត
ចន្លោះមិនឃើញ
បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា តារាចម្រៀងហង្សមាសរងការរិះគន់ពីមហាជនថាមិនទៅចូលរួមបុណ្យសពប្រពន្ធលោក រិន សាវ៉េត។ ក្រោយពីបានឃើញព័ត៌មាននេះភ្លាម កញ្ញា សុគន្ធ នីសា ក៏បាបបញ្ចេញប្រតិកម្មថាអ្នករិះគន់ចាំតែរិះគន់។
សុគន្ធ នីសា បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុកនាងថា មុននិងរិះគន់សូមពិនិត្យមើលឲ្យច្បាស់ចាំរិះគន់ពិធីរៀបអាពាហ៍ពិពាហ៍ ជប់លៀង ខួបកំណើតឬបុណ្យផ្សេងៗ សុទ្ធតែត្រូវបានរៀបចំពេលវេលា និងកំណត់ថ្ងៃខែច្បាស់លាស់។ ដូច្នេះមនុស្សម្នាក់ៗបានរៀបចំខ្លួនជាស្រេចដើម្បីចូលរួមទៅតាមកម្មវិធី។
នាងថា ដោយឡែករឿង បុណ្យសពប្រពន្ធ លោក រិន សាវ៉េត មិនបានកំណត់ទុកមុនទេដូច្នេះបុគ្គលគ្រប់រូបមិនបានត្រៀមខ្លួននិងចិត្តទៅចូលរួមទេ។ " ព្រោះខណៈពេលហ្នឹងម្នាក់ៗគាត់រវល់ទៅសម្ដែងនៅឆ្ងាយ នៅក្រៅប្រទេស ហើយខ្លះទៀតគេជាប់រវល់ខ្លាំងដោយមិនអាចទុកការងារចោលបាន ព្រោះជាការទទួលខុសត្រូវលើការងារផ្ទាល់ខ្លួន"។
ទោះបីជាមិនបានទៅចូលរួមបុណ្យសពប្រពន្ធលោក រិន សាវ៉េត នៅពេលនេះក្ដីតែបុណ្យប្រាំពីរថ្ងៃខាងមុខនាង នឹងឆ្លៀតទៅឲ្យបាន ក្នុងចន្លោះថ្ងៃណាមួយនៃពិធីបុណ្យ។ តែកន្លងមកនាងក៏ធ្លាប់រៃអង្គាសថវិកាយកទៅយកព្យាបាលជំងឺប្រពន្ធលោក រិន សាវ៉េត ផងដែរ។ នេះបើតាម សុគន្ធ នីសា បញ្ជាក់នៅលើហ្វេសប៊ុក៕