• 2017-04-29 03:16:38
  • ព័ត៌មាន

មិន​ធម្មតា ចំណាត់​ការ​ក្ដៅ​របស់​ក្រសួង​វប្បធម៌​លើ ដេនី ក្វាន់ រំជួយ​​ដល់​​ រុស្សី​ ទៀត!

  • 2017-04-29 03:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ថ្មី​ៗ​នេះ​បន្ទាប់​​ពី​ក្រសួង​វប្បធម៌​និង វិចិត្រ​សិល្បៈ​សម្រេច​​ផ្អាក​ការងារ​សិល្បៈ​របស់​តារា​សម្ដែង ដេនី ក្វាន់​ រយៈពេល​​១​ឆ្នាំ​ពេញ​ដោយ​សារ​ភាព​សិចស៊ី​​នោះ ពេល​នេះ​តំណឹង​នេះ​កំពុង​ផ្សព្វផ្សាយ​ពាស​ពេញ​ពិភព​លោក​​ដោយ​សារ​ស្ថាប័ន​ព័ត៌មាន​ល្បី​ៗ​២។

​​​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មេសា កន្លង​ទៅ​នេះ​សារព័ត៌មាន​ល្បីៗ​​២​របស់​ពិភព​លោក​គឺ​ Daily Mail របស់ អង់គ្លេស និង RT របស់ រុស្សី បាន​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង ដេនី​ ក្វាន់ បន្ទាប់​ពី​នាង​ត្រូវ​បាន​ ក្រសួង​វប្បធម៌​និង វិចិត្រ​សិល្បៈ ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ផ្អាក​​គ្រប់​សកម្មភាព​សិល្បៈ​ទាំង​អស់​ដោយ​សារ​នាង​កាន់​តែ​ផ្គើន​ជាមួយ​នឹង​ភាព​សិចស៊ី។

​ក្នុង​គេហទំព័រ Daily Mail បាន​សរសេរ​ជា​ភាសា​អង់គ្លេស​​​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា៖ “Cambodian actress is banned from making new movies for a year because culture bosses say she is 'too sexy'។ បក​ជា​ភាសា​ខ្មែរ៖ “តារា​សម្ដែង​ស្រី​កម្ពុជា​ត្រូវ​បាន​ផ្អាក​សម្រាប់​ការ​ថត​រឿង​ថ្មី​រយៈពេល​១​ឆ្នាំ ព្រោះ​ក្រសួង​​​និយាយ​ថា នាង​សិចស៊ី​ខ្លាំង​ពេក"។

ចំណែក​ឯ​គេហទំព័រ RT វិញ​បាន​ដាក់​ចំណង​ជើង​ជា​ភាសា​អង់គ្លេសថា ‘I’ll be less sexy’: Cambodian star’s risque Facebook posts result in acting ban”។ បក​ជា​ភាសា​ខ្មែរ​ថា "ខ្ញុំ​នឹង​កាត់​បន្ថយ​ភាព​សិចស៊ី: តារា​ស្រី​កម្ពុជា​ជួប​ហានិភ័យ​ពេល​បង្ហោះ​រូប​លើ ហ្វេសប៊ុក ដោយ​លទ្ធផល​គឺ​ការងារ​សិល្បៈ​ត្រូវ​បញ្ចប់"៕

​​ ​​​​

ប្រភព៖ RT ប្រែ​សម្រួល៖ Samedy

មតិយោបល់
អត្ថបទពេញនិយម