• 2017-04-29 13:25:29
  • ជីវិតតារា

ទី​បំផុត សុគន្ធ និសា បាន​ធ្វើ​តាម​ការ​សន្យាហើយ!

  • 2017-04-29 13:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សុគន្ធ និសា បាន​បង្ហាញ​ខ្លួន​ដូច​នឹង​ការ​សន្យាហើយ​ ថា​នឹង​ទៅ​ចូល​រួម​​ក្នុង​ពិធី​បុណ្យ​៧​ថ្ងៃ​ភរិយា រិន សាវ៉េត បន្ទាប់​ពីមុន​នេះ នាង​បាន​​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ថា តារា​ហង្សមាស​មិន​ឃើញ​ទៅ​ចូល​រួម​បុណ្យ​សព​ភរិយា​តារា​ចម្រៀង​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ។

នៅ​ថ្ងៃ​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់ សុគន្ធ និសា បាន​បង្ហើប​ថា ថ្ងៃ​បុណ្យ​ខួប ៧​ថ្ងៃ​នេះ នាង​នឹង​ព្យាយាម​លៃ​ពេល​ទៅ​ចូល​រួម​ឲ្យ​បាន ហើយ​ទី​បំផុត​ទៅ​ពិត​មែន​នៅ​រសៀល​នេះ។ រួម​ដំណើរ​ជាមួយ​នាង គេ​ឃើញ​មាន​តារា​រួម​ទ្រនំ​របស់​នាង​លោក ណុប បាយ៉ារិទ្ធ ម្នាក់​ទៀត ក៏​បាន​ទៅ​ចូល​បុណ្យ​នេះ​ដែរ។ ដោយ​ឡែក ព្រាប សុវត្ថិ សុគន្ធ កញ្ញា ឆន សុវណ្ណារាជ​ជា​ដើម មិន​បាន​ចូល​រួម​ទេ ដោយ​ពួក​គេ​ទាំង​នេះ កំពុង​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស គឺ​ជប៉ុន និង​កូរ៉េ រៀង​ខ្លួន។

មាន​ការ​កត់​សម្គាល់​ថា នៅ​ថ្ងៃ​ខួប​៧​ថ្ងៃ​នេះ មាន​មិត្ត​រួម​អាជីព​របស់ រិន សាវ៉េត ច្រើន​នាក់​បាន​ទៅ​ចូល​បុណ្យ​ក្នុង​នោះ ក្រៅ​ពី និសា នៅ​ក្រុម​សិល្បករ​ដឹកនាំ​ដោយ​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត​របស់​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ទៀត ក៏​បាន​ទៅ​ចូល​រួម​ដែរ ដែល​មាន​ដូច​ជា Vj Alaskoo អ្នកនាង ផាន់ ម៉ូនីកា ឈិន សុធារី លោក គុន រៀមរតនៈ ហេង ប៊ុនលាភ និង​តារាចម្រៀង វិជ្ជបុត្រ ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម