• 2017-05-02 03:13:55
  • ជីវិតតារា

ទីបំផុត ម៉ៅ​ ហាជី សម្រេច​បំណង​លើ មាស សុខសោភា ស្រេច!

  • 2017-05-02 03:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​ក្ដី​សុបិន​របស់​ ម៉ៅ ហាជី ​ដែល​ប៉ង​លើ​កញ្ញា មាស សុខសោភា បាន​សម្រេច​ហើយ​ក្រោយ​ពី​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ថោន​។​​

ម៉ៅ ហាជី បាន​ប្រាប់​ Sabay ថា កន្លង​មក​លោក​ធ្លាប់​ឃើញ​ មាស សុខសោភា តែ​តាម​កញ្ចក់​ទូរទស្សន៍​ និង​​កម្ម​វិធី​ប្រគំតន្ត្រី​ខន​សឺត​នានា​តាម​ខេត្ត​តែ​ប៉ុណ្ណោះ​ មិន​នឹក​ស្មាន​ថា​ខ្លួន​មាន​ឱកាស​បាន​​ចូល​ផលិត​កម្ម​ថោន​ជាមួយ​នាង​​ អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ​គឺ​លោក​បាន​ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ជា​លើក​ទី១​ផង​ដែរ​​។

“ពិត​ជា​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ច្រៀង​ជា​មួយ​គាត់ ព្រោះ​​ខ្ញុំ​ស្រឡាញ់​ និង​គាំ​ទ្រ​បង​ស្រី​មាស​ សុខសោភា យូរ​ហើយ​​ កន្លង​មក​ខ្ញុំ​តែង​ស្រមៃ​ថា​ ថ្ងៃ​ណា​មួយ​បើ​ខ្ញុំ​ក្លាយ​ជា​តារា​ចម្រៀង​ហើយ​បាន​ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ជា​មួយ​គាត់​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​នោះ​ទេ​ ។ តែ​ពេលនេះ​ក្ដី​ស្រមៃ​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ថោន​បាន​រៀប​ចំ​បទ​ចម្រៀង​ចូល​ឆ្នាំ​ឲ្យ​ខ្ញុំ​ច្រៀង​ជាមួយ​គាត់​"។ ម៉ៅ ហាជី និយាយ។

តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​បន្ថែម​ថា ក្រៅ​ពី​បទ​ចម្រៀង​ចូល​ឆ្នាំ ​ខាង​ផលិត​កម្ម​ថោន​ក៏​បាន​រៀប​ចំ​ និង​ត្រៀម​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ឲ្យ​លោក​ច្រៀង​ជាមួយ​ មាស សុខសោភា ជា​បន្ត​បន្ទាប់​ទៀត​ផង​ដែរ​៕​

​​​​​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី