• 2017-05-02 09:04:25
  • ព័ត៌មាន

"ជីវិត​ល្ខោន​ខោល​ខ្មែរ" ​​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​យុវវ័យ​​កម្ពុជា

  • 2017-05-02 09:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​សិក្ខា​ស្តី​ពី​ល្ខោន​ខោល ដែល​ធ្វើ​ឡើង​នៅ​ឆាក"​ផ្លែ​ផ្កា" សារមន្ទីរ​ជាតិ​ ទទួល​បាន​យ៉ាង​ខ្លាំង​​ ដោយ​សំបុត្រ​លក់​អស់​ដាច់​គ្មាន​សល់​តាំង​ពី​មុន​ថ្ងៃ​កម្មវិធី ហើយ​អ្នក​ចូល​រួម​ស្ដាប់​ភាគ​ច្រើនជា​យុវវ័យ។ នេះ​បើ​តាម​លោក​ ឡោ វុឌ្ឍី ស្ថានិក​ក្រុម​រីកសាយ។

សិក្ខាសាលា​​នេះ​ ត្រូវ​បាន​រៀប​ចំ​ជា​លើក​ដំបូង​ក្រោម​ប្រធាន​បទ "ជីវិត​ល្ខោន​ខោល​ខ្មែរ" ដោយ​ក្រុម​យុវជន​រីក​សាយ និង​មាន​វាគ្មិន​ជា​សិល្បករ​ល្ខោនខោល២​រូប លោក​ ហង្ស ភូមិរ៉ា (ហៅលូលូ ឬ យាយ​ស្នាប់​មុខ) និង ទេស សុខន ដែល​ប្រិយមិត្ត​ស្គាល់​ថា ​ជា​នាង​សេដា។​

ដូច​​ការ​រំពឹង​ទុក ​លោក​ ឡោ វុឌ្ឍី ប្រាប់​ថា​សំបុត្រ​ចំនួន​២០០សន្លឹក​ត្រូវ​បាន​លក់​អស់​តាំង​ពី​មុន​ថ្ងៃ​កម្មវិធី​ដែល​អ្នក​គាំទ្រ​សុទ្ធ​សឹង​តែ​ជា​យុវវ័យ​។

លោក​បន្ត​ថា គោល​ដៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​នេះ​ ព្រោះ​ចង់​ឲ្យ​យុវវ័យ​មាន​ការយល់​ដឹង​កាន់​តែ​ច្បាស់​និង​ជម្រះ​មន្ទិល​សង្ស័យ​ទាំង​ឡាយពី​ល្ខោន​ខោល​ ពិសេស​គឺ​ចង់​បង្កើត​ឲ្យ​មាន​​ការ​ដេញ​ដោល​ចោទ​ជា​សំណួរ​ជា​មួយ​វាគ្មិន​ទាក់ទង​ជា​មួយ​ទម្រង់​ល្ខោន​នេះ។

លោក​បន្ថែម​ថា សម្រាប់​អ្នក​គាំទ្រ​ដែល​ខក​ខាន​មិន​បាន​ចូលរួម​​កម្មវិធី​លើក​នេះ​កុំ​បារម្ភ​អី​ព្រោះ​នៅ​ថ្ងៃ​ទី២៦ ខែ មិថុនា ២០១៧​នេះ នឹង​មាន​សិក្ខាសាលា​ស្ដី​ពី​ល្ខោន​ខោល​ដ៏​ធំ​មួយ​ ​ក្នុង​កម្មវិធី​ "ស្នាដៃ និង អនាគត​លើក​ទី​៥" អ្វី​ដែល​ពិសេស​នោះ​វាគ្មិន​កម្មវិធី​សុទ្ធ​តែ​ជា​គ្រូ​ល្ខោន​ខោល​ធំៗ​​​ ។

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម