• 2017-05-04 07:14:38
  • ជីវិតតារា

អ៊ីវ៉ា មិនទាន់ច្បាស់​ ពីគម្រោងផ្លាស់ទ្រនំ

  • 2017-05-04 07:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះទើបតែមានព័ត៌មាន លេចឮថា តារាចម្រៀង អ្នកនាង សុខ ស្រីនាង ចាកចេញពី ផលិតកម្មសាន់ដេ ទៅជ្រកក្នុងផលិត កម្មហង្សមាស មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មានព័ត៌មានលេចឮ ជាថ្មីថា សូម្បីតែតារាចម្រៀង កញ្ញា អ៊ីវ៉ា ក៏កំពុងតែមាន គម្រោង ស្ពាយបង្វិច ចេញពីទ្រនំ មួយនេះដែរ។

ទាក់ទងព័ត៌មាននេះ ត្រូវបានម្ចាស់បទ "ទឹកអប់មានពិស" កញ្ញា អ៊ីវ៉ា ចេញមុខបកស្រាយប្រាប់ Looking TODAY ថា ជុំវិញព័ត៌មាននេះ នាងសុំមិនបដិសេធ ហើយក៏មិនទទួល ស្គាល់ដែរ បើនិយាយទៅ នាងបានចប់កុងត្រា ជាមួយផលិតកម្ម តាំងពី៥ ទៅ៦ខែមុននេះ តែដោយសារតែ ចិត្តស្រលាញ់ និងគិតថា ចង់បន្តកុងត្រា១ឆ្នាំទៀត ដើម្បីជាការដកពិសោធ។

តារារូបនេះ បានប្រាប់ឲ្យដឹងថា "ជាការពិតពេលនេះ ខ្ញុំមិនទាន់សម្រេចចិត្ត ថាយ៉ាងណាទេ រង់ចាំមើលផលិតកម្មសិន បើគាត់ចេញបទឲ្យខ្ញុំច្រៀង អាចផ្ទុះ ហើយផលិតកម្ម គិតថាសមត្ថភាពខ្ញុំ អាចបន្តបាន ខ្ញុំនឹងផលលិតកម្ម អាចសហការគ្នា បន្តទៀតបាន ខ្ញុំនឹងបន្ត តែបើលទ្ធផល ទៅមុខយ៉ាងណា ក្រោយពីចប់កុងត្រា១ ឆ្នាំនេះ ខ្ញុំនឹងគិតថា ត្រូវបន្តឫយ៉ាងណា"។

កញ្ញា អ៊ីវ៉ា ក៏បានបញ្ជាក់ផងដែរថា មួយរយៈដែលនាង ស្ងាត់ពីសិល្បៈ គឺមិនបានទៅណាទេ គ្រាន់តែមិនសូវ ចេញមុខតាមទូរទស្សន៍ ហើយដោយឡែក ចម្រៀងនៅតែបន្តចេញ ជាហូរហែរគ្រាន់តែថា មិនសូវផ្ទុះ ទើបធ្វើទស្សនិកជន គិតថាបាត់មុខ នាងពីសិល្បៈ៕

ប្រភព៖ Looking Today

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី