• 2017-05-06 05:02:37
  • ជីវិតតារា

មាស សាលី យក​របៀប​ជាង ១០​ឆ្នាំមុន មក​សាង​ប្រជាប្រិយភាព​ឡើង​វិញ (មានវីដេអូ)

  • 2017-05-06 05:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស សាលី យក​របៀប​ជាង ១០​ឆ្នាំមុន មក​សាង​ប្រជាប្រិយភាព​ឡើង​វិញ

តារា​ចម្រៀង​ស្ងប់ស្ងាត់​ពី​ទីផ្សារ​សិល្បៈ​មួយ​រយៈ​ធំ​លោក មាស សាលី ប្រកាស​ថា​ លោក​​បាន​យក​របៀប​កាល​ពី​ជាង១០​ឆ្នាំ​មុន មក​​អនុវត្ត​ជា​ថ្មី ដោយ​ត្រៀម​ចេញ​ជា​ចម្រៀង Solo Album ផ្ទាល់​ខ្លួន ដើម្បី​សាង​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ឡើង​វិញ។

តារា​ចម្រៀង​រូប​នេះ​ទទួល​ស្គាល់​ថា ប្រជាប្រិយភាព​របស់​លោក ធ្លាក់​ចុះ​ខ្លាំង​​មួយ​រយៈ​ចុង​ក្រោយ​នេះ ដូច្នេះ​ហើយ​ទើប​លោក​សម្រេចចិត្ត​រៀបរៀង​ជា​ Solo Album ផ្ទាល់​ខ្លួន ក្រោយ​ពី​ម្ចាស់​ផលិតកម្ម សាន់ដេ អនុញ្ញាត​ឱ្យ​ផលិត។

នាយ ចឺម ថា​គ្មាន​ស្នេហា​​ជាមួយ អូនម៉ី ទេ

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​នាយ ចឺម មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ ទៀង ម៉េងលិ ហៅ​ (អូនម៉ី​) តែ​ព័ត៌មាន​ទាំង​នេះ​​ត្រូវ​បាន​សាមី​ខ្លួន​បដិសេធ​​។ នាយ​ ចឺម បាន​ប្រាប់​​ថា នាយ​ជាមួយ​អូនម៉ី​ មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ​ តែ​ទំនាក់​ទំនង​មួយ​នេះ​គ្មាន​អ្វី​ លើស​ពី​មិត្តភ័ក្ដិ​នោះ​ទេ​។ នាយ​សូម​ឱ្យ​ទស្សនិកជន​យល់​ច្រឡំ។

ដួង ម៉ានិច យល់​ថា​ភាព Sexy កន្លង​មក មិន​ទាន់​ជ្រុល​ខុស​ប្រពៃណី

តារា​សម្ដែង​កំពុង​មាន​ទីផ្សារ និង​លេចធ្លោ​ខាង​​​លេង​ខ្លួន​​សិចស៊ី កញ្ញា ដួង ម៉ានិច យល់​ថា ភាព​សិចស៊ី​របស់​ខ្លួន​កន្លង​មក មិន​ទាន់​ជ្រុល​ខ្លាំង​នោះ​ទេ បើ​ទោះ​បី​ជា​ទស្សនិកជន​មួយ​ចំនួន​រិះគន់​ច្រើន​បន្តិច​ក្ដី ព្រោះ​ការ​ធ្វើ​កន្លង​មក កញ្ញា​តម្រូវ​តាម​តែ​ការ​ចង់​បាន​របស់​ផលិតករ​តែ​ប៉ុណ្ណោះ។

តារា​សម្ដែង​រូប​នេះ​បន្ត​ថា​ បើ​ទោះ​មួយ​រយៈ​ចុង​ក្រោយ កញ្ញា​ហ៊ាន​បញ្ចេញ​ភាព​សិចស៊ី​ច្រើន​​ក្ដី ប៉ុន្តែ ​កញ្ញា​មិន​ធ្វើ​ឱ្យ​ហួស​ប្រពៃណី​ខ្មែរ​នោះ​ទេ។ ដួង ម៉ានិច ស្នើ​ឱ្យ​ទស្សនិកជន​យោគ​យល់ ព្រោះ​ប្រឡូក​អាជីព​ជា​អ្នក​​សិល្បៈ ត្រូវ​មាន​ភាព​បត់បែន​ខ្លះ ដើម្បី​​ទីផ្សារ​និង​​វិស័យ​សិល្បៈ​។

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់