- 2017-05-06 03:32:22
- ព័ត៌មាន
រិន សាវ៉េត បង្ហាញអារម្មណ៍សោកសង្រេងលើឆាក PNN
- 2017-05-06 03:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិន សាវ៉េត បង្ហាញអារម្មណ៍សោកសង្រេងលើឆាក PNN
ចន្លោះមិនឃើញ
តារាចម្រៀងមនោសញ្ចេតនា លោក រិន សាវ៉េត ដែលពេលនេះកំពុងតែមានទុក្ខធំដោយបានបាត់បង់ភរិយាជាទីស្រឡាញ់កាលពីខែមេសា កន្លងទៅ នឹងឡើងមកបង្ហាញពីក្តីសោកសង្រេង អាឡោះអាល័យ និងក្តុកក្តួលបំផុត នៅលើឆាក «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ PNN នៅថ្ងៃអាទិត្យ ស្អែកនេះ។
បទចម្រៀងដែលលោកបានបកស្រាយដើម្បីបើកទំព័រកម្មវិធីមានចំណងជើងថា «និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍» ពិតជានឹងធ្វើឲ្យប្រិយមិត្តទប់ទឹកភ្នែកមិនជាប់ ដោយសារតែអត្ថន័យចម្រៀងរៀបរាប់ពីការព្រាត់ស្លាប់របស់ភរិយា ហើយក៏ត្រូវនឹងសាច់រឿងរបស់លោក។
ថ្លែងក្នុងកម្មវិធី «ស៊ីអារម្មណ៍» លោកបានរៀបរាប់ថា សម្រាប់លោក និងភរិយាមានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនរាប់មិនអស់ ហើយថ្ងៃចុងក្រោយដែលលោកបានថើបលាប្រពន្ធរបស់លោក គឺបានយកចិត្ត យកអារម្មណ៍ និងភក្តីភាពទាំងអស់ថើបលាគាត់ជាលើកចុងក្រោយ លាលើកនេះគឺលារហូត លាដោយសង្វេគ និងសូមឲ្យភរិយារបស់លោកបានទៅកាន់សុខគតិភព។
នៅមានឈុតឆាកកម្សត់ៗជាច្រើនទៀតដែលលោកនឹងបង្ហាញជូនទស្សនិកជនក្នុងកម្មវិធី «ស៊ីអារម្មណ៍»។ សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅថ្ងៃអាទិត្យ នេះ ចាប់ពីវេលាម៉ោង ១១ ដល់ម៉ោង ១១:៣០ ព្រឹក លើកញ្ចក់ទូរទស្សន៍ PNN៕
ទស្សនាឈុតខ្លីនៃសម្ភាសន៍រវាងលោក ប៉ែន ចំរុង និងលោក រិន សាវ៉េត លើឆាក «ស៊ីអារម្មណ៍»៖