• 2017-05-10 02:09:25
  • ជីវិតតារា

ដួង​ ម៉ានិច ប្រាប់​ហេតុផល​មួយ ​ដែល​នាង​ព្រួយ​​​នៅ​ក្រមុំ​សៅ​កែ​

  • 2017-05-10 02:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បែក​បាក់​ស្នេហា​ជាមួយ​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​អស់​៤​ឆ្នាំ​មក​នេះ​ ដួង ម៉ានិច្ច មិន​ទាន់​រក​ឃើញ​ស្នេហ៍​ថ្មី​ទេ​ រហូត​ធ្វើ​ឲ្យ​នាង​ព្រួយ​បារម្ភ​ខ្លាច​នៅ​ក្រមុំ​សៅ​កែ​។

ដួង ម៉ានិច្ច បាន​ប្រាប់​ Sabay រយៈ​ពេល​៤​ឆ្នាំ​មក​នេះ​នាង​ពិត​ជា​ឆ្ងល់​ខ្លួន​ឯង​ខ្លាំង​ណាស់​​​ជា​អ្នក​សិល្បៈ​មួយ​រូប​ដែរ​តែ​ហេតុអ្វី​​​​បាន​គ្មាន​បុរស​ណា​ម្នាក់​មក​​តាម​ស្រឡាញ់​ ខុស​ប្លែក​ពី​អ្នក​ធម្មតា​​​ដែល​ពួក​គេ​មិន​មែន​ជា​អ្នក​សិល្បៈ​តែ​មាន​អ្នក​តាម​ស្រឡាញ់​​ និង​ចូល​រោង​ការ​ជា​បន្ត​បន្ទាប់​។

“ខ្ញុំ​ហ៊ាន​ស្បថ​ជូន​ឥឡូវ​នេះ​ អត់​មាន​បុរស​ណា​ម្នាក់​តាម​ស្រឡាញ់​ខ្ញុំ​ទេ​ ៤ ឆ្នាំ​ហើយ​មិន​មែន​លេង​សើច​ទេ​បង​ ហើយ​មិន​មែន​១​ខែ​ឬ​២​​ខែ​ ៤​ ឆ្នាំ​យូរ​ណាស់​ ពេល​នេះ​​ខ្ញុំ​អាយុ​២៧ ហើយ​សង្ស័យ​តែ​នៅ​ក្រមុំ​សៅ​កែ​ហើយ​មើល​ទៅ​ បើ​អ្នក​ក្រ​មិន​ហ៊ាន​អ្នក​មាន​មិន​ចូល​អញ្ចឹង​"។ តួ​ឯក​ស្រី​ក្នុង​រឿង​ "ហង្ស​បាក់​ស្លាប​" ថ្លែង​។

ម៉ានិច្ច​ បញ្ជាក់​ថា​ ពេល​នេះ​នាង​ពិត​ជា​ចង់​មាន​ស្នេហា​ខ្លាំង​ណាស់​ តែ​មិន​ដឹង​ធ្វើ​​យ៉ាង​ណា​នោះ​ទេ​ បើ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ឲ្យ​ខ្លួន​ឯង ​​​ម្យ៉ាង​ទៀត​ពេល​នេះ​ក៏​គ្មាន​បុរស​​​ណា​ម្នាក់​មក​ស្រឡាញ់​នាង​ដែរ​​អ្វី​គ្រប់​យ៉ាង​សម្រេច​ទៅ​លើ​ព្រហ្ម​លិខិត​ទៅ​ចុះ​៕​ ​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់