• 2017-05-10 09:59:42
  • ជីវិតតារា

រំភើប​ឡើង​ស្រក់​ទឹក​មាត់​! ពេល​ដឹង​ Harry Style ធ្វើ​បែប​នេះ​ចំពោះ​អ្នក​គាំទ្រ

  • 2017-05-10 09:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គេហទំព័រ​ Toggle តារា​ចម្រៀង​ប្រុស​វ័យ​២៣​ឆ្នាំ Harry Style បាន​ទិញ​ភីហ្សា​យ៉ាង​ច្រើន​ផ្ញើ​​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​។

អតីត​ប្រធាន​ក្រុម​ One Direction បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រគំ​តន្ត្រី​រដូវ​ក្ដៅ​ប្រចាំ​ឆ្នាំហើយ​ ថែម​ទាំង​នាំ​យក​អាហារ​សម្រន់​មួយ​ចំនួន​មក​ផ្ញើ​អ្នក​គាំទ្រ​របស់ខ្លួន​ដែល​ ដេក​ឃ្លុំភួយ​ចាំ​មើល​ការ​សម្ដែង​នេះ​ផង​ដែរ។

វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​តារា​ចម្រៀង​ជួរ​មុខ​របស់​អង់គ្លេស​រូប​នេះ ប៉ាវ​អ្នក​គាំ​ទ្រ របស់​ខ្លួន​ញ៉ាំ​អាហារ​។ តួយ៉ាង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លង​ទៅ ​លោក​ក៏​បាន​ទិញ​ ភីហ្សា និង​ផ្លែKiwi មួយ​ចំនួន​ផ្ញើ​ប្រិយមិត្ត​ដែល​រង់​ចាំ​ទស្សនា​ការសម្ដែង​ផ្ទាល់​ក្នុង​កម្មវិធី “Saturday Night Live” ផង​ដែរ។

ប្រភព៖ Toggle ប្រែ​សម្រួល៖ សុខណា

វីដេអូ៖ Tweeter

មតិយោបល់