• 2017-05-11 02:51:44
  • ជីវិតតារា

ស្មាន​មិន​ដល់ ហក់​ចូល​ហូលីវូដ​ដំបូង David Beckham ត្រូវ​គេ​រិះ​គន់​បែក​ផ្សែងយ៉ាង​នេះ!

  • 2017-05-11 02:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់​ទាត់​និង​ម៉ូដែល​ដ៏​ល្បី​លោក​ David Beckham បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ឃ្លីប​វីដេអូ​ Trailer សម្រាប់​រឿង​​ King Arthur នេះ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ច្រើន។

លោក​ David បាន​ចាប់​ផ្ដើម​ក្នុង​សិល្បៈ​សម្ដែង​ ជាមួយ​នឹង​មិត្ត​ភក្តិ​គឺ​លោក Guy Ritchie ដែល​ជា​អ្នក​ដឹក​នាំ​រឿង​នេះ​តែ​ម្ដង​ រួម​បញ្ចូល​ទាំង​តារា​ហូលីវូដ​ល្បី​ៗ​ដូច​ជា លោក Charlie Hunnam និង​លោក Eric Bana ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​សប្ដាហ៍​ក្រោយ​នេះ។

​ជាក់​ស្ដែង​នៅ​ក្នុង​ឃ្លីប​​វីដេអូ​នេះ​គឺ​ បង្ហាញ​អំពី​ King Arthur ដែល​បម្រុង​នឹង​ដក​ដាវ​។ ពេល​នោះ​តួអង្គ​ដែល​សម្ដែង​ដោយ​ David Beckham បាន​និយាយ​ទៅ​កាន់ King Arthur ដោយ​ប្រើ​សំឡេង​​តុង​អង់គ្លេស​បុរាណ​។

ត្រង​កន្លែង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​រិះ​គន់​ការ​សម្ដែង​របស់​អតីត​កីឡាករ​បាល់​ទាត់​ម្នាក់​នេះ ថា​សម្ដែង​​មិន​ល្អ នៅ​ពេញ​បណ្ដាញ​សង្គម​ជា​ពិសេស​ Twitter។ មាន​អ្នក​ប្រើ​ Twitter ម្នាក់​បាន​សរសេរ​ថា៖ "នេះ​គឺ​ការ​សម្ដែង​មួយ​ដ៏​អន់​បំផុត​ ដែល​ខ្ញុំ​ធ្លាប់​ឃើញ"។ ម្នាក់​ទៀត​បាន​សរសេរ​ថា​៖​"ទើប​តែ​ឮ​ដំណឹង​ពី​ឃ្លីប​វីដេអូ​របស់​ David Beckham សម្ដែង​ក្នុង​រឿង​ថ្មី ព្រះ​អើយ​ពិត​ជា​ពិបាក​មើល​ណាស់។" ព្រម​ទាំង​មតិ​រិះ​គន់​ជា​ច្រើន​ទៀត។

ក៏​ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​សរសើរ​ការ​សម្ដែង​របស់​លោក​ផង​ដែរ ដូច​ជា​អ្នក​លេង​ Twitter ម្នាក់​បាន​សរសេរ​ថា៖ "David Beckham សម្ដែង​ក្នុង​រឿង​​ King Arthur?? អីចឹង​​ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​រឿង​នេះ"។ ម្នាក់​ទៀត​បាន​សរសេរ​ថា​៖ "អ្នក​គ្រប់​គ្នា​យល់​ពី​អ្វី​ដែល ​​Beyonce មាន​ន័យ​ទៅ​កាន់​ស្ត្រី David Beckham គឺ​មាន​ន័យ​អីចឹង​សម្រាប់​ខ្ញុំ។ ចង់​តែ​មើល​រឿង​ King Arthur ឥឡូវ​នេះ​ទេ"៕

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​សម្ដែង​របស់​ David Beckham?

ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់