• 2017-05-12 03:36:34
  • ជីវិតតារា

អ៊ិន សុភិន លើក​ម្រាម​ដៃ​១០​​ជូនពរ​ ប៉ែន ចំរុង

  • 2017-05-12 03:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ិន សុភិន អគ្គ​នាយក​ផលិត​កម្ម​មហា​ហង្ស​បាន​លើក​ឡើង​ថា​ ប្រសិន​បើ​រឿង​ "អាមោក​លក់​ម៉ាំ​" ​ដែល​ប៉ែន ចំរុង ​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​នេះ​ចាក់​បញ្ចាំង​ទៅ​មាន​​​ទស្សនិកជន​គាំ​ទ្រ​ច្រើន​លោក​មាន​តែ​​លើក​ម្រាម​ដៃ​១០​ជូនពរ​ថែម​។

ឪពុក​តួ​ឯក​ស្រី​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" បន្ត​ថា​៖ "ខ្ញុំ​យល់​ថា​បើ​ទស្សនិកជន​គាំ​ទ្រ​​រឿង​ "អា​មោក​លក់​ម៉ាំ​" ដែល ​ចំរ៉ុង គាត់​ជា​តួ​ក្នុង​រឿង​នេះ​គឺ​ខ្ញុំ​សប្បាយ​ចិត្ត​​ទៅ​វិញ​ទេ​ ព្រោះ​គាត់​មាន​ឱកាស​អាច​ទាញ​ប្រជាប្រិយ​ភាព​ពី​ទស្សនិកជន​ ហើយ​ខ្ញុំ​ក៏​អត់​មាន​ចិត្ត​ទៅ​ច្រណែន​ឈ្នានីស​គាត់​ដែរ​ មាន​តែ​លើក​ដៃ​១០​ ជូន​ពរ​ឲ្យ​គាត់​មាន​ប្រជា​ប្រិយ​ភាព​"។

ឥឡូវ​នេះ​រឿង​លោក​ ប៉ែន ចំរុង​ ជាមួយ​កូន​ស្រី​លោក​បាន​បញ្ចប់​ទៅ​ហើយ​មិន​ចង់​សើរើ​ឡើង​វិញ​ទេ​នោះ​ទេ​។ លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​ទស្សនិកជន​​មក​ទស្សនា​រឿង​ "មោក​លក់​មាំ​" ព្រោះ​រឿង​មួយ​នេះ​ល្អ​មើល​ ​និង​មាន​តួ​ល្បី​ៗ​​ជា​ច្រើន​ដូច​ជា​ កញ្ញា ជីជី លោក​ ជា​ សំណាង លោក​ ហម​ ឈរ៉ា ជា​ដើម​។ អ៊ិន សុភិន បន្ថែម​។

គួរ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​សម្ពោធ​រឿង​ "អា​មោក​លក់​ម៉ាំ​"​ របស់​ផលិត​កម្ម​មហា​ហង្ស​ក្នុង​ពេល​ឆាប់​ៗ​នេះ​ លោក ប៉ែន ​ ចំរុង មិន​បាន​មក​ចូល​រួម​ទេ​ ព្រោះ​ខាង ​ពូ​ព្រហ្ម​ អ្នក​បែង​ចែក​សាច់​រឿង​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ដែរ​តែ​ លោក ប៉ែន ចំរុង​ បដិសេធ​មិន​មក​ចូល​រួម​ទេ​។ នេះ​បើ​តាម​អ្នក​បែង​ចែក​នៅ​ រោង​កុន​ប្រាប់​លោក អ៊ិន សុភិន​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់