• 2017-05-13 03:32:46
  • ជីវិតតារា

មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា ប្រពន្ធ​ហុងដា​ដែល​គេ​សម្លាប់​គឺ​ជា​តារា​កំប្លែង​នៅ​ CTN

  • 2017-05-13 03:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​ក្រោយ​របស់​តារា​កំប្លែង​ល្បី​នាយ​ហុងដា​​ឈ្មោះ​ ស៊ឹម ចន្ធី​ ត្រូវ​បាន​​ជន​សង្ស័យ​ជា​កូន​ប្រពន្ធ​​មុន​របស់​នាយ​​ហុង​ដា​បាន​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១១​ ខែ​ឧសភា នៅ​ខុនដូ​មួយ​កន្លែង។ ភ្លាម​ៗ​ក្រោយ​ពេល​​បែក​​ធ្លាយ​​ករណី​ឃាតកម្ម​នេះ​ មហាជន​ភាគ​ច្រើន​មិន​សូវ​ស្គាល់​ច្បាស់​ពី​ភរិយា​​ក្រោយ​របស់​នាយ​ហុងដា​ឡើយ។

រូបថតកាល​នៅ​រស់ (រូបថត៖ លោកតាវិចទ័រ)

តាម​ពិត​ទៅ​ភរិយា​​ក្រោយ​របស់​នាយ​ហុងដា​ជា​តារា​កំប្លែង​​​គួរ​ឲ្យ​ចាប់​អារម្មណ៍ និងស្រស់​ស្អាត​​ម្នាក់។ ជា​រឿយ​ៗ​នាង​​បាន​សម្តែង​ក្នុង​កម្មវិធី​បើក​ឆាក​​មួយ​ដែល​​ការ​បង្ហាញ​ពី​​​រឿង​ព្រេង​បុរាណ​ខ្មែរ​​​ដែល​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ MyTV ។ អ្នក​ជិត​ស្និទ្ធ​ សាច់​ញាតិ​ និង​អ្នក​​រង្វង់​សិល្បៈ​​​បាន​​ស្គាល់​​ ស៊ឹម ចន្ធី​​ ច្បាស់ ជា​តារា​កំប្លែង​មួយ​រូប។ មហាជន​​ទើប​តែ​​ស្គាល់​​នាង​​​​នៅ​ពេល​លោក​ សុវណ្ណ រិទ្ធី ហៅ​លោក​តា​វិចទ័រ​ ក៏​ដូច​ជា​អ្នក​​សិល្បៈ​រួម​អាជីព​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​នាង។ រឹត​តែ​ច្បាស់​ទៀត​នោះ​​កាល​ពី​ល្ងាច​មិញ​នេះ​លោក​តាវិចទ័រ​បាន​បង្ហោះ​រូប​ថត​យ៉ាង​ច្បាស់​ និង​វីដេអូ​ឃ្លីប​នៃ​ការ​សម្តែង​កំប្លែង​របស់​ភរិយា​ហុងដា​រូប​នេះ។

ករណី​ឃាត​កម្ម​​នេះ​បាន​​កើត​ឡើង​ខុនដូ​មួយ​​ដែល​ជា​កន្លែង​​ដែល​​ជា​របស់​នាយ​ហុងដា។ ភរិយាយ​ក្រោយ​នេះ​​អាយុ​ទើប​១៩​​ឆ្នាំ ​និង​ទើប​ឆ្លង​ទន្លេ​បាន​៦ខែ។ ជន​សង្ស័យ​គឺ​ជា​កូន​ប្រុស​ប្រពន្ធ​មុន​របស់​នាយ​ហុង។ រហូត​មក​ដល់​ពេល​នេះ​​ជន​​សង្ស័យ​សម្លាប់​ម្ដាយ​ចុង​របស់​ខ្លួន​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​​​ហើយ​ ក្រោម​ការ​បញ្ជា​ពី​លោក​ សេង ឈាង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ជ្រោយ​ចង្វា។ យុវជន​ជាប់​សង្ស័យ​​ ត្រូវ​បាន​ចាប់​ខ្លួន​បាន​នៅ​ក្រោយ​វត្ត​ចាស់​ ខណ្ឌ​ជ្រោយ​ចង្វា​នៅ​រសៀល​នេះ​៕

សកម្មភាព​សម្តែង

ជន​សង្ស័យ​ដែល​ប៉ូលិស​ចាប់​ខ្លួន

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម