• 2017-05-16 02:36:50
  • ជីវិតតារា

ហេតុ​តែ​ចង់​ជួប​មុខ​កូន​ប្រុស ឃ្មឹប សុខ​ចិត្ត​ខ្ចី​លុយ​គេ​ឡើង​មក​ភ្នំពេញ

  • 2017-05-16 02:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ​ អតីត​តារា​កំប្លែង​នាង​ឃ្មឹម​ បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​របសTVFB ​ថា​នាង​បាន​ដើរ​ខ្ចី​លុយ​គេ​ដើម្បី​ឡើង​មក​ជួប​មុខ​កូន​នៅ​ភ្នំពេញ។

ក្នុង​វីដេអូ​ដដែល ​នាង​បញ្ជាក់​ថា ក្រោយ​ពី​នាង​បាន​ដឹង​ពី​ដំណឹង​ថា​កូន​ប្រុស​របស់​ខ្លួន​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឃាតកម្ម​សម្លាប់​ម្ដាយ​ចុង នាង​បាន​ស្រវេស្រវា​ដើរ​ខ្ចី​លុយ​គេ​បាន​៥០០បាត ដើម្បី​ធ្វើ​ដំណើរ​ពី​ខេត្ត​បន្ទាយ​មាន​ជួយ​មក​ជួប​មុខ​កូន​នៅ​ភ្នំពេញ។

“ខ្ញុំ​ដឹង​ដំណឹង​​តាំង​ពី​ថ្ងៃ​លោក​ហុងដា Live ពី​រឿង​ប្រពន្ធ​ស្លាប់​ហ្នឹង​ខ្ញុំ​ចង់​ឡើង​មក​ភ្នំពេញ​ភ្លាម​ដែរ ​តែ​គ្មាន​លុយ​គ្រប់​គ្រាន់​ទេ ហើយ​ខ្ញុំ​ទើប​តែ​មក​​ដល់​នៅ​យប់​នេះ​ឯងព្រោះ​ប្អូន​ទើប​តែ​ឲ្យ​ខ្ចី​លុយ​បាន​៥០០​បាត" ។ឃ្មឹប​ ថ្លែង។ ​

ស្រប​ពេល​នោះ​នាង​រំលឹក​ថា រយៈពេល​ដែល​បាត់​មុខ​នេះ​ គឺ​នាង​ទៅ​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ស្រែ​ចម្ការ​ជា​មួយ​ឪពុក ដោយ​មិន​បាន​ផិត​ប្ដី​ទៅ​យក​ទៅ​រៀប​ការ​ជា​មួយ​បុរស​នៅ​អាមេរិក​ឡើយ។ ឯមូល​ហេតុ​ដែល​លែង​លះ​ជា​មួយ​ហុង​ដា​ ក្នុង​អំឡុង​ឆ្នាំ​២០១០ នោះ ព្រោះ​អ្នក​ទាំង​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា បូក​រួម​នឹង​នាយ​ហុងដា មាន​ស្រី​ ​ហើយ​លេង​ល្បែង​ស៊ីសង​ទៀត​ផង។

នាង​ក៏​បាន​បញ្ជាក់​ទៀត​ថា ​ក្រោយ​មក​នាង​បាន​មាន​ប្តី​ថ្មី ​មែន​ក្រោយ​បែក​បាក់​ជា​មួយ​នាយ​ហុង​ដា បាន​៤​ឆ្នាំ​ និង​មាន​កូន​ម្នាក់​ឈ្មោះ រ៉ង់ ម៉ារីនីត តែ​ជា​អកុសល​នាង​បាន​លែង​លះ​ជាមួយ​ប្តី​ក្រោយ​ទៀត​ហើយ។​

​​​​​​​​

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម