• 2017-05-16 06:24:51
  • ព័ត៌មាន

ភ្ញាក់​ផ្អើល​! ប្រទះ​ឃើញ​កុំកុំ​ទៅ​មើល​ Concert របស់​ BTS

  • 2017-05-16 06:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៣ខែ​ឧសភា​នេះ​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ Donnie Yen ឫ​កុំកុំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​ចូល​មើល​ Concert ឈ្មោះ​ Wings របស់​ក្រុម​ចម្រៀង​​ BTS។​

អ្នក​គាំទ្រ​ម្នាក់​ឆ្លៀត​ពេល​ថត​រូប​កុំកុំ​បាន​ ខណៈ​ពេល​ដែល​លោក​កំពុង​តែ​អង្គុយ​មើល​​ Concert ជាមួយ​ក្រុម​គ្រួ​សារ​របស់​លោក។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ Jungkook សមាជិក​ក្រុម BTS សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​ខ្លួន​ជា​អ្នក​គាំទ្រ​ខ្លាំង​ម្នាក់​របស់​កុំកុំ នៅ​ពេល​ដែល​​លោក​ត្រូវ​បាន​គេ​សួរ​ថា​តើ​ចង់​ធ្វើ​ការ​ជាមួយ​អ្នក​ណា​ជាងគេ Jungkook ចាប់​ផ្ដើម​សើច​យ៉ាង​សប្បាយ។

Jungkook និយាយ​ថា៖ "ខ្ញុំ​ចង់​រៀន​ក្បាច់​គុណ​ពី Donnie Yen”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ​ព្រម​ទាំង​សម្ដែង​​អារម្មណ៍​ចង់​រៀន​ក្បាច់​គុន ដោយ​បង្ហាញ​ពី​ក្បាច់​ខ្លះៗ​លើ​ឆាក​ទៀត​ផង៕

បើ​ចង់​ដឹង​កាន់​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​ដែល Jungkook បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ចំពោះ​លោក​ Donnie Yen៖

ចុច​អាន៖ Taeyeon សាក​ល្បង​ទិញ​សំបុត្រ​ទៅ Concert ខ្លួន​ឯង​ម្ដង​អន់​ចង់!

​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី