• 2017-05-16 07:12:07
  • ជីវិតតារា

ដេនី ក្វាន់ ស្នើ​ក្រសួង​បន្ថយ​ការ​ពិន័យ

  • 2017-05-16 07:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​ជួប​សំណេះ​សំណាល​ជា​មួយ​ក្រុម​ការងារ "សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម" ដេនី ក្វាន់ បាន​លើក​ឡើង​ថា​ រូប​នាង​ចង់​ស្នើ​សុំ​ឲ្យ​ក្រសួង​សម្រាល​ពិន័យ​ដែល​ផ្អាក​ការងារ​សិល្បៈ​នាង​រយៈ​ពេល​១២​ខែ​។

ដេនី និយាយ​ថា​នាង​រីក​រាយ​នឹង​ទទួល​យក​នូវ​ចំណាត់​ការ​របស់​ក្រសួង​លើក​នេះ​ តែ​ចង់សុំ​ឲ្យ​សម្រាល​ការ​ដាក់​ពិន័យ​បន្តិច​។ “​មិន​មែន​ឲ្យ​លើក​លែង​តែ​ម្ដង​ទេ ចង់​សុំ​ឲ្យ​គាត់​បន្ថយ​ការ​ពិន័យ​ឲ្យ​នៅ​តិច​ជាង​នេះ ព្រោះ​អី​ខ្ញុំ​ស្រលាញ់​ការងារ​សិល្បៈ ហើយ​ខ្ញុំ​ទទួល​ស្គាល់​កំហុស​ហើយ" ។ នាង ថ្លែង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​សម្ដែង​ស្រី​រូប​​សន្យា​ថា​មិន​មាន​លើក​ក្រោយ​ទៀត​ទេ ​ចំពោះ​ករណី​សិច​ស៊ី​ហួស​កម្រិត​នេះ ហើយ​នាង​បាន​លុប​រាល់​រូប​ថត​សិច​ស៊ី​របស់​នាង​ពី​ក្នុង​ Facebook អស់​ហើយ។

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម