
- 2017-05-17 03:21:39
- ជីវិតតារា
ដួង ម៉ានិច ចាប់ដៃតារាល្បីៗ៣ដួង ទៅសម្ដែងនៅ អូស្ត្រាលី
- 2017-05-17 03:21:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដួង ម៉ានិច ចាប់ដៃតារាល្បីៗ៣ដួង ទៅសម្ដែងនៅ អូស្ត្រាលី
ចន្លោះមិនឃើញ
ដួង ម៉ានិច ប្រាប់ថា នៅខែកក្កដាខាងមុខនេះ រូបនាង និងតារា៣ដួងទៀត ត្រៀមចេញសម្ដែងនៅប្រទេសអូស្ត្រាលីហើយ។
នាងបញ្ជាក់ថា តារា៣ដួងទៀត ដែលត្រៀមទៅសម្ដែងជាមួយនាង មានដូចជា ប៉ែន ចំរ៉ុង ហ្សូណូ និង ប៉ាច់ គីមមួយ។
“អត់ទាន់ដឹងថា ឡើងយន្តហោះចេញទៅថ្ងៃណាឲ្យប្រាកដទេ ដឹងតែអំឡុងពាក់កណ្ដាលខែ៧នេះហើយ"។ តួស្រីរឿង "ពស់កេងកង" ថ្លែង។
នាងបន្តទៀតថា បេសកកម្មទៅសម្ដែងក្រៅស្រុកលើកនេះ អាចមានរយៈ ពេល១ខែ ឬ អាចឈានដល់៥សប្ដាហ៍។ "ដំបូងសម្ដែងនៅ ម៉ែលប៊ន បន្ទាប់មកទើបទៅរដ្ឋផ្សេងៗ ៤ទៀត ហើយយើងមានជារឿងខ្លីៗដែលរៀបចំហើយទៅសម្ដែង និងមានការច្រៀងរាំលេងសប្បាយជាមួយបងប្អូននៅទីនោះ" ម៉ានិច រៀបរាប់។
តារាស្រីរូបនេះលើកឡើងថា អូស្ត្រាលី ជាប្រទេសទី៤ដែលនាងចេញទៅសម្ដែងបន្ទាប់ពី ម៉ាឡេស៊ី សិង្ហបុរី និង កូរ៉េ ហើយនាងសង្ឃឹមថា បេសកកម្មលើកនេះនឹងនាំភាពជោគជ័យដល់ក្រុមពួកនាង ពិសេសចង់ប្រជាជននៅទីនោះគាំទ្រសិល្បៈខ្មែរកាន់តែច្រើន៕