• 2017-05-17 07:29:02
  • ព័ត៌មាន

ស្ដាប់សំឡេងមិនទាន់បាន​មួយដង្ហើមផង គ្រូបង្វឹក​ចុចប៊ូតុងយកកុមារានេះភ្លាម

  • 2017-05-17 07:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា​ម្នាក់​ទៀត​ហើយ​ ដែល​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ដែល​នៅ​ខាង​មុខ​ ទប់ដៃ​មិន​ជាប់​ ចុច​ប៊ូតុង​ទទួល​យក​​ទៅ​វគ្គ​បន្ត កាលពីថ្ងៃ​ ១៤​ ខែ​ឧសភា សប្ដាហ៍​មុន​នេះ ។

ក្មេង​ប្រុស​រូប​នេះ​មាន​ឈ្មោះ​ថា កោវ "เก้า" ច្រៀងបទ​ចម្រៀង​ដែលមាន​ចំណង​ជើងថា "เค้าก่อน"។ តាមរយៈ​បទ​នេះ បេក្ខជន​វ័យ​ក្មេងរូបនេះ​ បាន​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​លើ​ឆាក The Voice Kids Thailand រដូវកាល​ទី ៥។ ទឹកដម​សំឡេងដ៏​ពីរោះ​ ថែម​ទាំង​មានទម្ងន់របស់​កុមារា ​កោវ ពិតជា​ធ្វើ​ឲ្យ​ គ្រូ​បង្វឹក​ទាំង​ ៣​ទប់​ខ្លួន​មិន​ជាប់​ ភ្ញាក់ផ្អើលនឹងសំឡេង ជាពិសេសមិនបង្អង់​យូរ​ក្នុងការ​ចុច​ប៊ូតុងជ្រើស​រើស​ទៅ​វគ្គ​បន្ត។

បើ​ទោះ​ជា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​គ្រូបង្វឹកទាំង​អស់​ក៏ពិតមែន​ តែ​អ្នក​ដែល​ក្មេង​ប្រុស​រូបនេះ​ជ្រើស​យក​គឺ លោក​ Tikshiro៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី