
- 2017-05-27 07:38:48
- ជីវិតតារា
ជីជី មិនបារម្ភប្រជាប្រិយភាពដាំក្បាលចុះ បើទោះខ្សត់ទីផ្សារកុន (មានវីដេអូ)
- 2017-05-27 07:38:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីជី មិនបារម្ភប្រជាប្រិយភាពដាំក្បាលចុះ បើទោះខ្សត់ទីផ្សារកុន (មានវីដេអូ)
ចន្លោះមិនឃើញ
ភរិយា ឆាយ វីរៈយុទ្ធ មិនប្រកាន់រឿងអតីតកាលស្វាមី
ភរិយាលោក ឆាយ វីរៈយុទ្ធ អ្នកនាង សែ ចាន់ឌី ដែលជាសហគ្រិនភាពវ័យក្មេង និងជាកូនថៅកែរោងម៉ាស៊ីនកិនស្រូវប្រចាំខេត្ត កំពង់ចាម និយាយថាអ្នកនាង មិនប្រកាន់រឿងអតីតកាលរបស់ស្វាមីនោះទេ បើទោះជាធ្លាប់មានបញ្ហា ឬមិនមានបញ្ហាអ្វីក៏ដោយ។
អ្នកនាងបន្តថា បើអ្នកនាងនៅតែប្រកាន់រឿងអតីតកាលនៅ អាពាហ៍ពិពាហ៍របស់ខ្លួន និងស្វាមីមិនអាចកើតឡើងពេលនេះបានទេ។ ម្យ៉ាងការស្រលាញ់ គឺត្រូវចេះយល់ចិត្ត និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកទើបគ្រួសារមានសុភមង្គល ហើយការជ្រើសរើសស្វាមី អ្នកនាងអះអាងថា ពិតជាមិនខុសឡើយ ព្រោះលោក ឆាយ វីរៈយុទ្ធ ជាមនុស្សល្អ។
ជីជី មិនបារម្ភប្រជាប្រិយភាពដាំក្បាលចុះ បើទោះខ្សត់ទីផ្សារកុន
តារាសម្ដែង និងជាពិធីការិនីកញ្ញា ជីជី និយាយថា កញ្ញាមិនបារម្ភខ្លាចប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះទេ បើទោះជាឆ្នាំ២០១៧នេះ នាងមិនទាន់មានថតភាពយន្តណាមួយ លេចជារូបរាងគួរឱ្យកត់សម្គាល់យ៉ាងណាក្ដី។ កញ្ញាបានបញ្ជាក់ថា ហេតុផលនាំឱ្យទីផ្សារភាពយន្តរបស់ខ្លួនក្នុងឆ្នាំថ្មី ធ្លាក់ចុះខ្លាំង ពីមកពីកត្តាជាច្រើន។
យ៉ាងណាក៏ដោយ តារាសម្ដែងស្រស់ស្អាត ជីជី អះអាងថា មួយរយៈចុងក្រោយនេះ កញ្ញាកំពុងជាប់ថតភាពយន្តឱ្យស្ថានីយទូរទស្សន៍CTN ដែលត្រៀមនឹងចាក់ផ្សាយក្នុងពេលដ៏ខ្លីខាងមុខ។ តាមរយៈការត្រៀមចាក់ផ្សាយរឿងភាគរបស់ខ្លួន ជីជី យល់ថា ប្រជាប្រិយភាពរបស់ខ្លួន អាចនឹងស្ទុះឡើងវិញ។
សុខ ពិសី ទុករឿងស្នេហានៅមួយឡែក
តារាចម្រៀងស្រីឈានមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ពេលឃើញតារាចម្រៀងរួមទ្រនំ គឺលោក ឆាយ វីរៈយុទ្ធ ចូលរោងការ កាលពីពេលថ្មីៗនេះ ដោយកញ្ញាលើកឡើងថា ទុកពេលយូរបន្តិច ក៏មិនទាន់យឺតពេលដែរ។
សុខ ពិសី បន្តថា កញ្ញាសប្បាយចិត្តនៅពេលឃើញតារាចម្រៀងរួមទ្រនំរៀបមង្គលការ។ យ៉ាងណាកញ្ញាអះអាងជីវិតអាពាហ៍ពិពាហ៍ គឺត្រូវប្រើពេលយូរបន្តិចដើម្បីមើលចិត្តឱ្យបានច្បាស់ ដើម្បីកុំឱ្យមាន វិប្បដិសារីទៅថ្ងៃក្រោយ។
ចំពោះរឿងរៀបមង្គលការ កញ្ញាមិនទាន់ចង់គិតគូរទេ ដោយចង់គិតរឿងសិល្បៈ និងស្វែងរស្ទិលថ្មី ប្លែក ដើម្បីបម្រើអារម្មណ៍ទស្សនិកជនវិញ។ បុរសសាមញ្ញ មាន ឬក្រ មិនថ្វី និងចេះយល់ចិត្ត អធ្យាស្រ័យគ្នាទៅវិញទៅមក គឺជាអ្វីដែលកញ្ញា ប្រាថ្នាចង់បាន ។
កញ្ញា សុខ ពិសី ទើបត្រឡប់មកពីសម្ដែងនៅប្រទេសជប៉ុន ដោយទទួលជោគជ័យជាខ្លាំង សូម្បីខ្លួនកញ្ញាផ្ទាល់ ស្ទើរមិននឹកស្មានមិនដល់។ តារាចម្រៀងរូបនេះ កំពុងរៀបចំចម្រៀងថ្មី ស្ទិលរាំប្លែកៗជាច្រើន ដើម្បីទាក់ទាញការគាំទ្រពីទស្សនិកជន ដោយសុំទុករឿងស្នេហានៅមួយឡែក៕