• 2017-05-31 02:59:04
  • ព័ត៌មាន

កាន់​តែ​ក្ដៅហើយ ម្ចាស់​បទ "ចាក់​ទឹក​ដូង​" ចេញ​ហែក​រឿង​រ៉ាវ បុរស​ជា​អតីត​គូស្នេហ៍ យូរី វិញ

  • 2017-05-31 02:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​នាទី​មុន​នេះ ​Bmo Trapz ដែល​ត្រូវ​ចោទ​ថា​ជា​អ្នក​មាន​ស្នេហា​លួច​លាក់​ជា​មួយ​យូរី បាន​ចេញ​សារ​ ​រៀប​រាប់​ពី​រឿង​ដែល​កើត​ឡើង​ជុំ​វិញ​យូរី និង​អ្នក​ដឹក​នាំ Red។

ក្នុង​នោះ​លោក​បាន​សរសេរ ថា កន្លង​មក​អ្នក​ដឹក​នាំ​រូប​នេះ ធ្លាប់​ដាក់​គំនាប​ និង​គំរាម​ យូរី​ ជា​រឿយៗ។ "រយៈ​ពេល4ឆ្នាំ​នឹង​មនុស្ស​ស្រី​ម្នាក់​រស់​នៅ​ក្នុង​គំនាប​ និង​ការ​គំរាម​កំហែង និង អំពើ​ហិង្សា បើ​មិន​ធ្វើ​តាម​គេ​ទេ គេ​នឹង​ផុស​រូប​អាក្រាត លាប​ពណ៌ និង បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ម្នាក់​ស្រី​ហ្នឹង។"

លោក​បន្ត​ក្នុង​សារ​ដដែល​ថា ៖ "ខ្ញុំ​សុំ​សួរ​អ្នក​ទាំង​អស់​គ្នា​បើ​សិន​ជា​អ្នក​ទាំង​អស់​វិញ​តើ​អ្នក​ទាំង​អស់​គ្នា​ នឹង​ធ្វើ​យ៉ាង​ណា? ហើយ​មនុស្ស​ប្រុស​នឹង ជា​មនុស្ស​ប្រុស​បែប​ណា? ពេល​នេះ​មនុស្ស​ស្រី​ម្នាក់​នោះ​គាត់​ក្រោក​ឈរ​ឡើង​ ហើយ​ប្រឈមមុខ មនុស្ស​ប្រុស​នោះ​ក៍​បាន​ផុស​រូប​អាក្រាត លាប​ពណ៌ និង បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ម្នាក់​ស្រី​ហ្នឹង​។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ជឿ​មនុស្ស​ប្រុស​នោះ​ព្រោះ​គាត់​ជា Director ជា​មនុស្ស​ពូកែ​និពន្ធ​រឿង​ ​ពូកែ​កុហក​អ្នក​ដទៃ​និង​កុហក​ខ្លួន​ឯង​ផង​ដែរ​។ ខ្ញុំ​មិន​សុំ​អ្នក​ទាំង​អោយ​ជឿ​ជាក់​ទេ​ តែ​សុំ​អ្នក​ទាំង​អស់​គ្នា​ពិចារណា។"

ជុំ​វិញ​បញ្ហា​នេះ យូរី នៅ​តែ​មិន​ទាន់​ចេញ​មុខ​បក​ស្រាយ​នៅ​ឡើយ​ទេ ប៉ុន្ដែ​គណនី​ហ្វេស​ប៊ុក Panda Strong ដែល​ Red លើក​ឡើង​ថា​ជា គណនី​ថ្មី​ដែល​នាង​បង្កើត​មាន​ស្នេហ៍​លួច​លាក់​ជា​មួយ​ Bmo បាន​ប្តូរ​ដាក់​រូប​ពិត និង​បន្ថែម​ថា មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា៕

អត្ថបទ៖ សុខណា

មតិយោបល់