• 2017-05-31 03:22:32
  • ជីវិតតារា

មិន​ធម្មតា​​​ឆ្នាំ​២០១៧នេះ​ តារា​ចម្រៀង​និង​សម្ដែង​៩​រូប​​ឡើង​ស៊េរី​រថយន្ត​​​​ជា​បន្ត​បន្ទាប់​

  • 2017-05-31 03:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​ជាមួយ​អាជីព​ចម្រៀង​ និង​សម្ដែង​បាន​​ធ្វើ​ឲ្យ​តារា​​ប្រុស​ស្រី​មួយ​ចំនួន​មាន​ឱកាស​ផ្លាស់​ប្ដូរ​​រថយន្ត​ថ្មី​ជា​បន្ត​បន្ទាប់​​​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ​។ មាន​តារា​សម្ដែង​ និង​ចម្រៀង​ណា​ខ្លះ?​

​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​តារា​ចម្រៀង​​ និង​សម្ដែង​ប្រុស​ស្រី​៩​រូប​ដែល​ផ្លាស់​ប្ដូរ​រថយន្ត​ជា​បន្ត​បន្ទាប់​​នៅ​ឆ្នាំ​២០១៧​នេះ​រួម​មាន​៖

១/ លោក យ៉ែម សំអូន ​បាន​ប្ដូរ​រថយន្ត​ Lexus 470 មក​​​ទិញ​រថយន្ត​​​ Land Cruiser ​ស៊េរី​២០១៧​ មួយ​គ្រឿង​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ១២ ខែ ឧសភា ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

២/លោក ហេង ប៊ុនលាភ បាន​ទិញ​រថយន្ត​ Lexus LX 570 ស៊េរី​ឆ្នាំ​២០១៦ មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ ឧសភា ឆ្នាំ​២០១៧​ ម្សិលមិញ​នេះ​។

៣/ កញ្ញា តូតា បាន​​ទិញ​រថយន្ត​ទំនើប​មួយ​គ្រឿង​​កាល​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី​ ៦ ខែ ឧសភា ឆ្នាំ​២០១៧​ ​កន្លង​ទៅ​នេះ​ម៉ាក​ Lexus Lx 570 ស៊េរី​២០១៧ ​​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​។

៤​/ ​ថ្មី​​ៗ​នេះ​នាយ ចឺម បាន​ធ្វើឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ប៉ា​ម៉ាក់​ធម៌​របស់​នាយ​ទិញ​រថយន្ត​ម៉ាក​ Toyota Tundra ស៊េរី​ ២០០៧ មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ ឧសភា ឆ្នាំ ២០១៧។

៥/ នី រតនា បាន​ប្ដូរ​​រថយន្ត​ម៉ាក​ Toyota Camry 2005 មក​ជិះ​ Lexus Rx 330 តម្លៃ​៦​៣០០០ ដុល្លារ​អាមេរិក កាល​​ពី​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ​។

៦/ ម៉ៅ ហាជី បាន​ប្ដូរ​រថយន្ត​ម៉ាក​ Highlander មក​ជិះ​រថយន្ត​​​Tundra តម្លៃ​​ជាង​៣០០០០ ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១១ ខែ កុម្ភៈ ឆ្នាំ​២០១៧​។

៧/ កញ្ញា ដួង មានិច្ច បាន​ប្ដូរ​ Camry Balen មក​ជិះ​ Camry Hybrid តម្លៃ​ ២៨០០០ ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ៣ខែ មីនា ឆ្នាំ ២០១៧​។

៨/ ពេជ្រ ថាណា បាន​ប្ដូរ​រថយន្ត​ម៉ាក​​ Highlander មក​ជិះ​រថយន្ត​ម៉ាក​ Lexus Rx 330 តម្លៃ​៣០០០០ ដុល្លារ​ អាមេរិក​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ ២០១៧កន្លង​ទៅ​នេះ​។

៩/ ឡេង ណាវ៉ាត់​ត្រា បាន​ទិញ​រថយន្ត​ Lexus 570 មួយ​គ្រឿង​​តម្លៃ​ ៨៧០០០ ដុល្លារ​អាមេរិក បន្ថែម​ពី​លើ​រថយន្ត​ Tundra ដែល​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​៕

ចុចអាន​ព័ត៌មាន​ទាក់​ទង​ជា​មួយ​តារា​សិល្បៈ​ខាង​ក្រោម​៖

រឿងរ៉ាវតារាជាតិ

ជុំវិញតារាបរទេស

កាន់​តែ​ក្ដៅហើយ ម្ចាស់​បទ "ចាក់​ទឹក​ដូង​" ចេញ​ហែក​រឿង​រ៉ាវ បុរស​ជា​អតីត​គូស្នេហ៍ យូរី វិញ

​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់