• 2017-06-06 01:33:12
  • ជីវិតតារា

ប្រុសសង្ហា លឹម ជា​ឡាយ ទុក គៀត សុវណ្ណាឡាង ជា​ដៃ​គូ​ល្អ​គ្មាន​អ្វី​លើស​ពី​នេះ

  • 2017-06-06 01:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទស្សនិកជន​ និង​អ្នក​គាំទ្រ ​បាន​ជជីក​សួរ​ជា​បន្ត​បន្ទាប់ ​ពី​ទំនាក់ទំនង​ស្នេហា​នឹង​កញ្ញា​ គៀត សុវណ្ណាឡាង តារា​សម្ដែង​ស្រស់​សង្ហា​លោក លឹម ជាឡាយ បាន​បដិសេធដោយ​លើក​ឡើង​ថា​ លោក​ទុក​តារា​សម្ដែង​រូប​នេះ​ ជា​ដៃ​គូ​ល្អម្នាក់​ ក្នុង​ចំណោម​តារា​ស្រី​នានាដែលលោក​ធ្លាប់​ជួប ពោលគឺ​គ្មាន​អ្វី​លើស​ពី​នេះឡើយ។

តារា​សម្ដែង​កំពុង​មាន​ទីផ្សារ​រូប​នេះ​បន្ត​ថា ទស្សនិកជន និង​អ្នក​គាំទ្រ​របស់​ខ្លួន ​​ប្រហែល​​ជា​យល់​ច្រឡំ​ច្រើន បន្ទាប់​ពី​លោក​តែង​ផុស​រូប​ភាព​លើ​បណ្ដាញ​សង្គម Facebook ពី​សកម្មភាព​ស្និទ្ធស្នាល​នឹង​គ្នា ក្រោយ​ថត​ភាពយន្ត​នីមួយៗ។ លោក​ថា​ការ​ធ្វើ​ដូច្នេះ​ គឺគ្រាន់​តែ​ចង់​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ភាពយន្ត ​ដែល​លោក​សម្ដែង​ជា​មួយ​កញ្ញា គៀត សុវណ្ណាឡាង ប៉ុណ្ណោះ​។

នៅ​ពេល​សួរ​ថា ​ប្រសិន​បើ​អាច​កើត​មាន​ជា​ស្នេហ៍​ពិត​ប្រាកដ ​លោក​ហ៊ាន​ទទួល និង​បញ្ចេញ​ជាសាធារណៈដែរ ឬ​យ៉ាងណា។ លោក លឹម ជា​ឡាយ ហាក់​ស្ទាក់ស្ទើរ ដោយ​និយាយ​ថា រង់​ចាំ​មើល​ពេលវេលា​ទៅ​ថ្ងៃ​មុខ​។ យ៉ាង​ណា​ក៏​ដោយ​ តារា​សម្ដែង​ ទើប​លេច​ព័ត៌មានថា មាន​ទាក់ទង​ស្នេហាលួច​លាក់​ជា​មួយ​ពីធីការិនី និង​តារា​សម្ដែង អ្នក​នាង កែវ និសា ទទួល​ស្គាល់​ថា ការ​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ គៀត សុវណ្ណាឡាង មួយ​រយៈ​ចុង​ក្រោយនេះ ​គឺ​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន។ ជា​ពិសេសរឿង "មន្តស្នេហ៍​ក្រមុំបាយឆា" ទើប​ចាក់​បញ្ចាំង​ចប់​នៅ​ស្ថានីយ​ទូរទស្សន៍ PNN  កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​មិន​ដល់​មួយ​ឆ្នាំ​ផង លឹម ជា​ឡាយ និង​គៀត សុវណ្ណាឡាង បាន​ចាប់​ដៃ​គូ​សម្ដែង​រួម​គ្នា ៤​រឿង ​ទាំង​ដុំ និង​ភាគ ក្នុង​នោះ​មាន​ដូច​ជា​រឿង "មន្ត​ស្នេហ៍​ក្រមុំ​បាយឆា", "ម៉ែដោះក្រមុំ", "ហេឡូភ្នំពេញ" និង​រឿង"អាពាហ៍ពិពាហ៍​ចម្លែក" កំពុង​ដាក់​បញ្ចាំង​នៅ CTN។ ការ​ចាប់​ដៃ​គូ​រ​នេះ​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​អ្នក​ទាំង២ ​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទ៖ ៣០ដេលី

មតិយោបល់