• 2017-06-06 07:30:58
  • ព័ត៌មាន

មិន​ធម្មតា​កូន​ប្រុស​​ អេនជី ​​អាយុ​៧​ខែ​ តែ​លេច​​មុខ​តំណាង​ឲ្យ​ផលិត​ផល​មួយ

  • 2017-06-06 07:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ដែល​កូន​ប្រុស​ពិធី​ការិនី​​​​អ្នកនាង ដាលីស ហៅ អេនជី ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​តំណាង​ម្សៅ​ទឹក​ដោះ​​​កូន​ក្មេង​១​ប្រភេទរយៈ​ពេល​៣​ឆ្នាំ​។

អ្នក​នាង អេនជី បាន​ប្រាប់​ Sabay ថា​មូល​ហេតុ​ដែល​​ក្រុម​ហ៊ុន​​ជ្រើស​រើស​យក​កូន​​ប្រុស​របស់​ខ្លួន​​ឈ្មោះ ហេងលី អរឌី ​ទៅ​ធ្វើ​​ជា​អ្នក​តំណាង​ឲ្យ​​ម្សៅ​ទឹក​ដោះ​គោ​ ដោយ​សារ​តែ​នាង គឺ​ជា​ពិធី​ករ​ដ៏​ឆ្នើម​មួយ​រូប​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ ម្យ៉ាង​វិញ​ទៀត​កូន​​ប្រុស​របស់​នាង​ក៏​បាន​ប្រើ​ប្រាស់​ម្សៅ​ទឹក​ដោះ​គោ​នេះ​ តាំង​ពី​​សម្រាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

“ចាស​កូន​ប្រុស​ខ្ញុំ​​ចុះ​កុង​ត្រា​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​ Inmilk រយៈ​ពេល​៣​ ឆ្នាំ​ កុង​ត្រា​ហ្នឹង​ចុះ​​កាល​ពី​ថ្ងៃ​ទី​៥​​ ខែ មិថុនា ឆ្នាំ ២០១៧​ម្សិលមិញ​នេះ​"។ អេបជី ហៅ ដាលីស ថ្លែង​។​

អេន​ជី​ បន្ថែម​ថា​ ​នាង​ពិត​ជា​មាន​អារម្មណ៍​រំភើប​ចិត្ត​យ៉ាង​​ព្រោះ​នេះ​ជា​លើក​ទី១​ដែល​ម្សៅ​ទឹក​ដោះ​គោះ​ មក​ពី​ប្រទេស​​សិង្ហបុរី​​ផ្ដល់​ឱកាស​ឲ្យ​កូន​ប្រុស​​ធ្វើ​ជា​អ្នក​តំណាង​ផលិត​ផល​មួយ​នេះ​។​ ទាក់​ទង​ទៅ​ហ្នឹង​ទំហំ​ទឹក​ប្រាក់​ដែល​ខាង​ក្រុម​ហ៊ុន​ចុះ​កុង​ត្រា​រយៈ​ពេល​៣​ឆ្នាំ​នេះ​នាង​សុំ​បដិសេធ​មិន​ឆ្លើយ​៕

ចុចអាន​ព័ត៌មាន​​ដ៏​គួ​រ​ឲ្យ​អារម្មណ៍​ប៉ុន្មាន​ថ្ងៃ​នេះ​ខាង​ក្រោម​

ម្ដាយ​ អ៊ិត សេដ្ឋា រំពឹងអតីត​កូនប្រសា​មក​ចូល​រួម​បុណ្យ​៧ថ្ងៃ​កូន​ប្រុស និង​មក​ជួប​ចៅ​ៗ

កាន់​តែ​រំភើប CTN នឹង​នៅ​តែ​បន្ត​​បើក​​ប្រាក់​​ខែ​ជូន​​ លោក អ៊ិត សេដ្ឋា ទោះ​ពេល​នេះ​មនុស្ស​មិន​នៅក៏​ដោយ

ទិដ្ឋភាព​ដ៏​ក្រៀម​ក្រំលាយឡំ​នឹង​ទឹក​ភ្នែក​ថ្ងៃ​បូជា​សព​​ អ៊ិត សេដ្ឋា(វីដេអូ)​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់​ឲ្យ​

មតិយោបល់
អត្ថបទពេញនិយម