• 2017-06-10 02:28:02
  • ជីវិតតារា

គូ​ស្នេហ៍​វ័យ​ក្មេង​​​ៗ ដែល​ភ្ជាប់​ពាក្យ​រួចហើយ ​តែ​អត់​ទាន់​ច្បាស់​ថ្ងៃ​ចូល​រោង​ការ

  • 2017-06-10 02:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ដល់​ពេល​នេះ​គូ​ស្នេហ៍​វ័យ​ក្មេង​២​គូ​​ក្នុង​សិល្បៈ​​ភ្ជាប់​ពាក្យ​​បាន​មួយ​ឆ្នាំ​​ទៅ​ហើយ​តែ​នៅ​មិន​ទាន់​ច្បាស់​ថ្ងៃ​ចូល​រោង​ការ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ​។ តើ​គូស្នេហ៍​ទាំង​ពីរ​គូ​មាន​អ្នក​ណា​ខ្លះ?​

ថ្ងៃ​នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​គូ​ស្នេហ៍​វ័យ​ក្មេង​ទាំង​ពីរ​ដែល​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​មាន​ ខេង រតនៈ ហៅ​ នាយ ព្រែក និង​កូន​ស្រី​តា​វ៉ិចទ័​ កញ្ញា នីឡា ។

១/ នាយ ព្រែក បាន​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃ​ទី​៥ ខែ កញ្ញា ឆ្នាំ​ ២០១៦ ជាមួយ​ ជា ស្រីតី ​ជា​កូន​អ្នក​ខេត្ត​កំពង់​ចាម​​ មក​ដល់​ពេល​នេះ​​បាន​ជិត​មួយ​ឆ្នាំ​ហើយ​នៅ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​​​ទេ​។ តែ​បើ​និយាយ​ពី​ថ្ងៃ ចូល​រោង​ជ័យ​នាយ​ធ្លាប់​លើក​ឡើង​ថា​​ ចង់​ទុក​ពេល​វេលា​រក​លុយ​សិន​។​

“​បាទ​បង​រឿង​រៀប​ការ​ខ្ញុំ​អត់​ទាន់​សម្រេច​​ថា​ថ្ងៃ​ណា​នោះ​ទេ​ ព្រោះ​ពេល​នេះ​ពួក​យើង​ទាំង​ពីរ​នាក់​ជាប់​រវល់​ជាមួយ​ការ​ងារ​ខ្លាំង​ណាស់​បង​ ណា​មួយ​ពួក​ខ្ញុំ​ចង់​​មើល​ចិត្ត​គ្នា​ឲ្យ​បាន​យូរ​បន្តិច​សិន​ចាំ​ចូល​រោង​ការ​បង​ក៏​មិន​ហួស​ពេល​ដែរ​'។ នាយ ព្រែក ថ្លែង​បញ្ជាក់​។​

២/ ចំណែក​ឯ​កញ្ញា នីឡា បាន​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ ឧសភា ឆ្នាំ ២០១៦ កន្លង​ទៅ​​ជាមួយ​ ផន រង្សី កូន​ម្ចាស់​ផលិត​កម្ម​ ភី សុគន្ធធី​​ គិត​មក​ដល់​ពេល​នេះ​បាន​១​ឆ្នាំ​ហើយ​​កន្លង​មក ​នីឡា ធ្លាប់​និយាយ​ថា​ចំពោះ​រឿង​រៀប​ការ​វិញ​នាង​ និង​ក្រុម​គ្រួសារ​អត់​ទាន់​បាន​កំណត់​ថ្ងៃ​ច្បាស់​លាស់​ទេ​ព្រោះ ​គ្រួសារ​​ទាំង​សង​ខាង​ជាប់​រវល់​ការ​ងារ​រក​ស៊ី​រៀង​ខ្លួន​។

“ ចាស​បង​រឿង​រៀប​ការ​ថ្ងៃ​ណា​អត់​ដឹង​ទេ​បង​ ​ព្រោះ​​ពេល​នេះ​ពួក​ខ្ញុំ​ត្រូវ​ការ​ស្វែង​យល់​ពី​ចិត្ត​គ្នា​បន្ថែម​ទៀត​​មុន​ឈាន​ដល់​ថ្ងៃ​ចូល​រោង​ការ​"។ នីឡា បន្ថែម​៕

ចុចអាន៖ រឿង​រ៉ាវ​ពាក់​ព័ន្ធ​ នីឡា និង​គូដណ្ដឹង​

ចុចអាន៖រឿង​រ៉ាវ​ពាក់​ព័ន្ធ​ នាយ ព្រែក និង​គូ​ដណ្ដឹង​ ​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម