• 2017-06-15 02:51:57
  • ជីវិតតារា

មិន​មែន​លំៗ​ទេ សំ ថារ័ត្ន បដិសេធ​ស្នេហ៍​បរទេស​រាប់​ភ្លេច​ព្រោះ...

  • 2017-06-15 02:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ក្បាច់​គុណ សំ ថារ័ត្ន ប្រាប់​ sabay ថា​មួយ​រយៈ​នេះ​មាន​បុរស​ជន​ជាតិ​អឺរ៉ុប ជា​ច្រើន​មក​តាម​សុំ​ស្នេហ៍​នាង ថែម​ទាំង​ខ្លះ​សុំ​នាង​រៀបការ​ទៀត​ផង​តែ​នាង​មិន​ព្រម ព្រោះ​ចិត្ត​​នាង​ប្រាថ្នា​តែ​បុរស​ខ្មែរ​ប៉ុណ្ណោះ។

តួ​ស្រី​រឿង "​Jailbreakការពារ​ឧក្រិដ្ឋជន" ​បន្ត​ថា កន្លង​មក​មាន​អ្នក​តាម​យក​ចិត្ត​នាង​ច្រើន​ដែរ​ ដោយ​មាន​ទាំង​​បរទេស​ និង​ខ្មែរ តែ​ខ្មែរ​មាន​តិច​តួច ហើយ​ថ្មីៗ​នេះ​មាន​បារាំង​៣​នាក់​ហើយ​ មក​សុំ​នាង​រៀប​ការ​ឆៅៗ​តែ​ម្ដង។

"ផ្ញើ​សារ​មក​បង​ពីរ​បី​ថ្ងៃ​មុន​ថា ថារ័ត្ន បើ​អ្នក​បាន​គិត​ពី​ រឿងជីវិត​រៀបការ​ហើយ​ សុំ​គិត​ដល់​ខ្ញុំ ​ខ្ញុំ​ចង់​បាន​ ថារ័ត្ន​ ជា​ប្រពន្ធ ហើយ​បង​ក៏​ឆ្លើយ​ថា​ អី​គេ? អ្នក​ឯង​កំពុង​និយាយ​ពី​ស្អី​ហ្នុង​? គាត់​ថា​ ​គាត់​និយាយ​មែន ឯ​ក៏​បង​ប្រាប់​វិញ​ថា​ អូយ​ ខ្ញុំ​សុំទោស​ផង ខ្ញុំ​អត់​មាន​ទាន់​គិត​អា​រឿង​រៀប​ការ​អី​ទេ ការងារ​ច្រើន​ណាស់ បន្ទាប់​មក​​ក៏​សុំ​រាប់​គ្នា​ជា​មិត្ត​តែ​ម្ដង​ទៅ"។ នាង​ រៀប​រាប់​​។

តួ​សម្ដែង​វ័យ​ ២៦ឆ្នាំ​រូប​នេះ បញ្ជាក់​ទៀត​ថា សម្រាប់​រឿង​រៀប​ការ​ទាល់​តែ​៣​ឆ្នាំ​ទៀត​ទើប​នាង​គិត​គូរ។ ចំណែក​ឯ​ បុរស​ដែល​នាង​ប្រាថ្នាវិញ​ គឺ​ជា​បុរស​ខ្មែរ​សុទ្ធសាធ ដែល​ជា​អ្នក​ប្រយុទ្ធ​ដូច​រូប​នាង ហាត់​ក្បាច់​គុណ​ចម្រុះ​ដូច​នាង​ មានចិត្តល្អ មិន​រញ៉េរញ៉ៃ​ស្រី​ច្រើន យល់​ការ​ខុស​ត្រូវ ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​គ្រួសារ​នាង និង​ចេះ​ធ្វើ​ការងារ​បុរស​ជា​ច្រើន៖ ដូច​ជា​ចេះ​លាយ​ស៊ីម៉ង់ ត​ទុយយោ​ទឹកពេល​វា​ធ្លាយ ចេះ​បិទ​ដំបូល​ផ្ទះ​ពេល​វា​ធ្លុះ ហើយ​ចេះ​ឲ្យ​​លើស​ពី​២​ភាសា។

ចុច​អាន៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម