• 2017-06-15 04:18:42
  • ព័ត៌មាន

តោះ! មើល​​កំពូល​អ្នក​ញុំា​មី​ហឹរ ​២ ​នាក់ ​​ក្នុង​កម្ម​វិធី​ ប៉ិប​ស៊ី​បែក​ពោះ​​​ (វីដេអូ)​ ​​

  • 2017-06-15 04:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មតា​ពេល​មេឃ​ស្រទំ​​រៀង​ត្រជាក់​បន្តិច ម្នាក់​ៗ​តែង​នឹក​​ឃ្លា​ចង់​ញុំា​មី​ស៊ុប​ក្តៅៗ​។ សម្រាប់​បុរស​សង្ហារ ឡុងតេង និង ស្រី​ស្អាត ម៉ារី ក៏​មិន​ខុស​ពី​គេ​ឯង​ដែរ  គ្រាន់​តែ​ឮ​ថា​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ញុំា​មី​នៅហាង​​​មីហឺរ៧កម្រិត សប្បាយ​ចិត្ត​​ឡើង​ញញឹម​បិទ​មាត់​មិន​ជិត។​ មាន​ឯណា​ពេល​ទៅដល់​អន់​ចង់ ព្រោះ​ចាន​មី​ឡើង​ធំ​ ហើយ​ហឺរ​កម្រិត​កំពូល​​ទៀត​។

នេះ​ជា​បេសកកម្ម​ថ្មី​១ របស់​កម្មវិធី​យុវវ័យ​បែបស​ប្បាយ​ៗ​ ឈ្មោះ​ថា ប៉ិប​ស៊ី​បែកពោះ ដែល​តម្រូវ​ឲ្យ​តារា​កិត្តិយស​ត្រូវ​ប្រឹង​ញុំា​មី ​១ ​​ចាន​​ធំ​​​​ឲ្យ​អស់។​ តែ​វិន័យ​ក្នុង​កម្មវិធី​នេះ​មិន​តឹង​រឹង​ពេក​ទេ គឺ​អនុញ្ញាត​ឲ្យ​ផឹក​ប៉ិបស៊ី​បាន​ដើម្បី​ជួយ​បន្ធូរ​កម្រិត​ហិល ឬ​ពេល​អួរខ្លាំង។

ធានា​ថា​ល្អ​មើល​ប្លែក​ភ្នែក​តែ​ម្តង ពិសេស​ត្រង់​ឈុត​តួ​ប្រុស​ ឡុង​តេង​និយាយ​ថា ៖«ឃើញ​គេ​លើក​មី​មក​ស្មាន​តែ​មួយ​ចាន​ញុំា​៣​នាក់​ ..»។ ព្រោះ​ថា​តាម​ពិត​ទៅ គឺ ១​ចាន​ធំ​នោះ​សម្រាប់​ម្នាក់ប៉ុណ្ណោះ​​​។

នេះ​មិន​មែន​ជា​ការ​សម្ដែង​ទេ គឺ ​ញុំា​ពិត​ៗ ហិល​ពិតៗ​តែ​ម្តង​ ។​​

ចង់​ដឹង​ថា​តារា​វ័យ​ក្មេង​ទាំង​ពី​រ​​អាច​បញ្ចប់​បេសសកម្ម​ញុំាមីហិល ៧កម្រិត​នេះដោយ​ជោគជ័យ​ ឬ ​អត់​នោះ សូម​មើល​វីដេអូ ៖

 

អត្ថបទ៖ លីដា

មតិយោបល់