- 2017-06-20 06:39:14
- ជីវិតតារា
កុមារី ជូលី ចង់ក្លាយជាតារាជួរមុខ
- 2017-06-20 06:39:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារី ជូលី ចង់ក្លាយជាតារាជួរមុខ
ចន្លោះមិនឃើញ
ក្នុងវ័យ ១០ឆ្នាំ កុមារី ជា វណ្ណពុទ្ធាលី ហៅ ជូលី ដែលហ៊ានសម្ដែងជាមួយពស់ ដោយមិនតក់ស្លុត និងភ័យរន្ធត់ បានបញ្ជាក់ជំហរថា នាងចង់ក្លាយជាតារាសម្ដែងជួរមុខម្នាក់ នៅថ្ងៃអនាគត។
កុមារី ជូលី និយាយថា ភាពយន្ត "ពស់កេងកង" ដែលទើបបញ្ចប់ការថត និងត្រៀមដាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ មិនបានធ្វើឱ្យប្អូនស្រីខ្លាចឬរន្ធត់ ដូចការលើកឡើង របស់ទស្សនិកជនមួយចំនួនឡើយ ចំណែកការពាក់ពស់លើក្បាល គឺគ្រាន់តែធ្វើអោយនាងរសើបតែប៉ុណ្ណោះ។
កុមារីតូចច្រឡឹងរូបនេះជឿជាក់ថា ស្នាដៃដែលខ្លួនមិនធ្លាប់សម្ដែងពីមុនមកនេះ នឹងទទួលលការគាំទ្រខ្លាំងពីទស្សនិកជន។
តារាវ័យក្មេង សង្កត់ធ្ងន់ថា រឿង "ពស់កេងកង" បានផ្ដល់បទពិសោធន៍ច្រើន ដែលអាចជាទុនធ្វើឱ្យប្អូនមានគំនិតច្នៃប្រឌិតប្លែកៗក្នុងការសម្ដែង និងជឿជាក់ថា ប្រហែល ៤ ទៅ ៥ ឆ្នាំខាងមុខទៀត នាងតូចនឹងអាចក្លាយជាតារាសម្ដែងល្បីឈ្មោះម្នាក់នៅកម្ពុជា។
មកទល់នឹងពេលនេះ តារាសម្ដែងវ័យក្មេង ជា វណ្ណពុទ្ធាលី ហៅ ជូលី សម្ដែងភាពយន្តបាន ១០រឿងហើយ។ ទោះបីជាយ៉ាងណា ភាពយន្តដែលកុមារីរូបនេះ អះអាងថា ពិបាកសម្ដែង និងធ្វើអោយនាងមានឈ្មោះល្បីនាពេលខាងមុខ គឺមានតែរឿង "ពស់កេងកង" ដែលត្រៀមនឹងចាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍ PNN ក្នុងខែកក្កដាខាងមុខតែប៉ុណ្ណោះ៕