
- ពុធ, 21 មិថុនា 2017 02:11
- ព័ត៌មាន
Celine Dion បំពេញបំណង Fan សំណព្វ (Adele) ដែលប៉ងទុកក្នុងចិត្តជាយូរ
- ពុធ, 21 មិថុនា 2017 02:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Celine Dion បំពេញបំណង Fan សំណព្វ (Adele) ដែលប៉ងទុកក្នុងចិត្តជាយូរ
ពិតជាព័ត៌មានមួយដែលមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលកំពូលតារាចម្រៀងស្រីប្រចាំប៉ែកអឺរ៉ុប Celine Dion និង Adele គ្រោងនឹងច្រៀងចម្រៀងរួមគ្នា។
បើតាមវិបសាយ Metro បានបង្ហាញថា ម្ចាស់បទ "My Heart Will Go On” បានណាត់ជួបគ្នាជាមួយ Adele ដើម្បីពិភាក្សាគម្រោងច្រៀងរួមគ្នា។ ជំនួបមួយនេះ ធ្វើឡើងស្របពេលដែលការប្រគំតន្ត្រីទេសចរណ៍របស់ Celine Dion ក្នុងទីក្រុងឡុងដ៍ ហើយពោរពេញដោយភាពសប្បាយរីករាយ រួសរាយរាក់ទាក់ទៅវិញទៅមក។
ដោយឡែកវិបសាយ The Sun វិញក៏បានបង្ហើបដែរថា ម្ចាស់បទ "Hello” បានបង្ហើបថាពិតជាចង់ច្រៀងជាមួយ តារាសំណព្វចិត្តរបស់នាងគឺ Celine Dion នៅលើឆាកណាស់ ប៉ុន្តែនាងនៅមានការភ័យខ្លាចខ្លះ។
ប៉ុន្តែអ្វីដែលជារឿងល្អនោះ គឺកាលពីពេលថ្មីនេះ Celine បានអញ្ជើញ Adele មកសហការច្រៀង១បទ រួមគ្នាជាមួយនាង ហើយនេះជាដំណឹងល្អ សម្រាប់អ្នកគាំទ្រនាងម្នាក់នេះ ក្រោយប្រាថ្នាខ្លួនបានសម្រេច៕
ចុចអាន៖
ប្រភព៖ Metro | The Sun ប្រែសម្រួល៖ យី សុធារី