• 2017-06-21 09:45:43
  • ព័ត៌មាន

នាយ​ឆ្លាំង​តារាកំប្លែង ​ជួប​ទុក្ខ​ធំ ​ព្រោះ​ភរិយា​ស្លាប់​

  • 2017-06-21 09:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ប្រពន្ធ​តារា​កំប្លែង នាយ​ឆ្លាំង បាន​ទទួល​មរណៈ​ភាព​ហើយ​ដោយ​ជំងឺ​ទាច​ទឹក។ នេះ​បើ​តាម​គណនី​របស់​អាចារ្យ​ធំ (Ajathom NokorReach) ដែល​បាន​បង្ហោះ​កាល​ពី​វេលាម៉ោង ជិត​៤​រសៀល​ថ្ងៃ​នេះ។

អាចារ្យ​ធំ បាន​សរសេរ​ឲ្យ​ដឹង​ថា «នាយ​ឆ្លាំង ជួបទុក្ខ​ធំ​ប្រពន្ធ​ស្លាប់​នៅ​ថ្ងៃនេះ..»។ នេះជា​ចំណង​របស់​អាចារ្យ​ធំ។

អាចារ្យ​ធំ​បាន​ដក​ស្រង់​សម្ដី​​នាយ​ឆ្លាំង​ដែល​បាន​​ប្រាប់​ទាំង​អួល​ដើម​ករ​ថា លោក​គ្មាន​សេស​សល់​ទ្រព្យ​អី​ទេ​ក្នុង​ការ​ប្រឡូក​ចូល​វិស័យ​កំប្លែង​ស្ទើរតែ​មួយជីវិត​នេះ។

ប្រពន្ធ​ឈឺ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​គ្មាន​លុយ​ព្យាបាល​បណ្ដោយ​តាម​យថាកម្ម រហូត​ដល់​ប្រពន្ធ​ស្លាប់​នៅនឹង​ដៃ​ទៅ​ហើយ ក៏​លោក​គ្មាន​ប្រាក់​មួយ​រៀល សម្រាប់​ធ្វើ​បុណ្យ​សព​ប្រពន្ធ​ទៀត។

«សែន​អាសូរ​ណាស់!!!សូម​បងប្អូន​មេត្តា​ជួយ​ដល់​រូប​លោក​ផង ដែល​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​ទាំង​ស្រុង​ធ្វើបុណ្យ​សព​ប្រពន្ធ​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​ទាច​ទឹក។» នេះជា​ការ​អំពាវនាវ​របស់​អាចារ្យ​ធំ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​រសៀល​ថ្ងៃ​នេះ។

ចុចអាន​៖​រឿង​"មន្ត​ស្នេហ៍​លេខា​"ធ្វើ​ឲ្យ​ ម៉ៅ គីមធីតា ញញឹម​បិទ​មាត់​មិន​ជិត

ចុច​អាន​៖អីយ៉ា! James Ma បង្ហាញសាច់សខ្ចី មាឌឌាំងមិនធម្មតា នៅកោះម៉ាឌីវ

ចុចអាន៖​ប៊ុត សារ៉ាវុធ​ ទម្លាយ​រឿងរ៉ាវ​​ពាក់​ព័ន្ធ​តារា​ចម្រៀង​ស្រី​៣​រូប

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់