• 2017-06-25 04:09:03
  • ជីវិតតារា

ស្រី​ស្អាត​ នីតា វរវង្ស ស្រាប់​តែ​ដួល​សន្លប់​​មុន​ចេញ​ថត

  • 2017-06-25 04:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ក្មេង​ នីតា វរវង្ស ប្រាប់​ Sabay ថា កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​នាង​ស្រាប់​តែ​ដួល​សន្លប់​ភ្លាមៗ​តែ​ម្ដង​នៅ​ក្នុង​បន្ទប់​ទឹក​ផ្ទះរបស់​នាង ដោយ​ពេល​នោះ​រូប​នេះ​កំពុង​រៀប​ចំ​ខ្លួន​ត្រៀម​ទៅ​ថត។

"ព្រឹក​ម្សិល​មិញ​ហ្នឹង​ ខ្ញុំ​ក្រោក​ពី​ព្រលឹម​ងូត​ទឹក​ត្រៀម​ទៅ​ថត ស្រាប់​តែ​អស់​កម្លាំង​ខ្លាំង​ពេក វិល​មុខ​សន្លប់​យក​តែ​ម្ដង​បង" ។ នីតា​ ថ្លែង។

ទោះ​បី​ជា​ជួប​អាការៈ​ដួល​សន្លប់​បែបនេះ​ក្ដី តារា​សម្ដែង​រូប​នេះ​អះអាង​ថា នាង​មិន​បាន​បោះ​បង់​ការ​សម្ដែង​ទេ ពោល​គឺ​នាង​ព្យាយាម​ទៅ​បន្ត​ការងារ​រហូត​ដល់​ចប់​សព្វ​គ្រប់។ "ខ្ញុំ​បាន​ទៅ​ពេទ្យ​ចាក់​ថ្នាំ​អស់​៣​ម្ជុល​ដែរ​បង ហើយ​ពេទ្យ​ឲ្យ​ព្យួរ​សេរ៉ូម តែ​ខ្ញុំ​អត់​ព្យួរ​ទេ​ ខ្ញុំ​ទៅ​ថត​សិន ទើប​តែ​ថ្ងៃ​នេះ​ខ្ញុំ​សុំ​គេ​សម្រាក​ដើម្បី​ពិនិត្យ​សុខភាព​វិញ" តួ​ស្រី​វ័យ​២១​ឆ្នាំ​ រៀបរាប់។

តួ​ស្រី​ក្នុង​រឿង "នាង​នាថ​បាត់​ដំបង" រំលឹក​ថា​កាល​ពី​មុន​ នាង​ក៏​ធ្លាប់​ជួប​អាការៈ​បែប​នេះ​ម្ដង​ដែរ ដោយ​សារ​តែ​នាង​តម​អាហារ​សម្រក​ទម្ងន់​ខ្លាំង​ពេក ហើយ​ករណី​លើក​នេះ​ដូចគ្នា គឺ​នាង​មិន​អាហារ​ទាល់​តែ​សោះ​ទើប​ទៅ​ជា​បែប​នេះ៕

ចុចអាន៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម