- 2017-06-26 05:14:00
- ព័ត៌មាន
ញាក់សាច់! ៣នាក់ដាក់ភីហ្សាអស់១០ ប្រអប់ធំៗដាច់ផឹង(វីដេអូ)
- 2017-06-26 05:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ៣នាក់ដាក់ភីហ្សាអស់១០ ប្រអប់ធំៗដាច់ផឹង(វីដេអូ)
ចន្លោះមិនឃើញ
កម្មវិធីយុវវ័យ ប៉ិបស៊ីបែកពោះ ដែលតែងតែកន្ត្រាក់អារម្មណ៍ទស្សនិកជនឲ្យមើលមិនប៉ប្រិចភ្នែកនោះ ទើបតែបង្ហោះវីដេអូថ្មីមួយទៀតហើយរយៈពេល ៤នាទី ដោយមានវត្ថមានតារាកិត្តិយសពីររូប គឺ តារាចម្រៀងយុវវ័យ លោក រ័ត្ន ស៊ីណូរ៉ា និង វណ្ណចេស្តា ។ បេសកកម្មលើកនេះគឺញុំាភីហ្សា ១០ប្រអប់ធំឲ្យអស់ ហើយមានភេសជ្ជៈ Pepsi ផឹកដើម្បីជួយសម្រួលសង្គ្រោះពេលអួល ឬ ហល់ខ្លាំងព្រោះបើមិនអីចឹងទេខ្លាចតារាកិត្តិយសដួលសន្លប់។
នេះមិនមែនជាការសម្តែងទេ តែជាកម្មវិធីញុំាពិតៗ ហល់ពិតៗ រាល់ការសន្ទនា និងទឹកមុខរបស់តារាទាំងពីរពេលឃើញភីហ្សា ១០ប្រអប់មកដល់ភ្លាម គឺពិតជាទប់សំណើចមិនបានឡើយ។ កាន់តែហួសចិត្តនោះ គឺ ណូរ៉ា នៅនិយាយថាមិនទាន់ឆ្អែតទៀត ។ មិនដឹងគាត់និយាយលេងក៏មែនទេ តែបើមើលមាឌគាត់ប្រហែលជាមែនហើយ។ ផលិតករកម្មវីធីប៉ិបស៊ី បែកពោះ ថាបើដឹងអីចឹងគាត់នឹងត្រៀម ភីហ្សា ២០ប្រអប់តែម្តងសម្រាប់តារាកិត្តិយសទាំងពីរ ព្រោះលក្ខណៈពិសេសរបស់តារាកិត្តិយសលើកនេះ ម្នាក់ពូកែរញុំា ឯម្នាក់ទៀតគឺស្គមខ្លាំងល្បីថាញុំាម៉េចក៏មិនធាត់ដែរ។
វីដេអូលើកនេះពិតជាឡូយប្លែកពិសេសនោះ គឺមើលទឹកមុខណូរ៉ាពេលកំពុងញុំាតែម្តង។
ចង់ដឹងថាល្អមើលម៉េចខ្លះ សូមមើលវីដេអូនេះដោយផ្ទាល់៖