
- 2017-07-02 06:55:00
- ព័ត៌មាន
នារីប្រជ្រុយធំៗពីក្បាលដល់ចុងជើង អាចនឹងក្លាយជាបវរកញ្ញាចក្រវាល ឆ្នាំ២០១៨ ព្រោះ ...
- 2017-07-02 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីប្រជ្រុយធំៗពីក្បាលដល់ចុងជើង អាចនឹងក្លាយជាបវរកញ្ញាចក្រវាល ឆ្នាំ២០១៨ ព្រោះ ...
ចន្លោះមិនឃើញ
នារីម្នាក់ដែលមានឈ្មោះថា Evita Delmundo ដែលមកពីប្រទេសម៉ាឡេស៊ី ត្រូវបានចាត់ទុកជាស្ត្រីក្លាហានម្នាក់ក្នុងពិភពលោក នៅពេលបានចូលរួមក្នុងកម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ ខណៈខ្លួនមានរូបរាងខុសពីគេ។
ជារឿងគួរឲ្យអាណិតចំពោះ Evita ថ្វីត្បិតនាងកើតមកមានទម្រង់មុខស្អាត ប៉ុន្តែនាងមានប្រជ្រុយខ្មៅធំៗ ពាសពេញខ្លួន មិនត្រឹមតែនៅលើមុខទេ តែពេញខ្លួនពីលើដល់ក្រោម ហើយក៏មិនមែនទើបតែមាន ពោលគឺតាំងពីកំណើតមកម្ល៉េះ។
ដោយសារតែមានសភាពចម្លែកជាងគេបែបនេះហើយទើបធ្វើឲ្យ នាងជួបផលពិបាកច្រើន ពេលពេញវ័យ។ Evita និយាយថា៖ "វាមិនមែនជារឿងងាយស្រួលទេសម្រាប់ខ្ញុំ ដោយត្រូវបានគេមើលងាយ សើចចំអក ពេលរៀនបឋម ហើយក្មេងៗដទៃទៀត ហៅខ្ញុំថា 'សត្វចម្លែក' ឫ 'នំ Chipsmore' ដែលធ្វើឲ្យខ្ញុំពិបាកទទួលយកណាស់។ វាពិតជារឿងដ៏អាម៉ាស់ ដែលធ្វើឲ្យខ្ញុំខ្មាស់អៀនខ្លាំងណាស់ និងមិនដឹងប្រឈមមុខនឹងសភាពមុខមាត់បែបនេះដោយរបៀបណាទេ”។
ដោយសារពិបាកពេក នាងធ្លាប់ចង់កម្ចាត់ប្រជ្រុយចេញពីខ្លួនដែរ តែក្រោយទទួលបានដំបូន្មានពីវេជ្ជបណ្ឌិត នាងក៏ព្យាយាមទទួលយកអ្វីដែលនាងមាន ដោយមិនផ្លាស់ប្ដូរអ្វីទាំងអស់។
ទោះជាធ្លាប់មានអ្នកសើចចំអក មកលើនាងក៏ដោយ តែយ៉ាងណាក៏មានគ្រួសារ និងមិត្តប្រុសជាទីស្រលាញ់តែងផ្ដល់កម្លាំងចិត្ត និងក្ដីស្រលាញ់ដល់នាងជានិច្ច។ អ្វីដែលកាន់តែគួរឲ្យកោតសរសើរនោះគឺ Evita ក៏ចង់ចែករំលែករឿងរ៉ាវនៃភាពជឿជាក់របស់នាង តាមរយៈការក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ ២០១៨។
Evita Delmundo, who just auditioned for #MissUniverse Malaysia, embraces her body and defines beauty. https://t.co/SBfiqvobiI pic.twitter.com/A2p4A4aiDH
— Miss Universe (@MissUniverse) June 22, 2017
តាមរយៈភាពក្លាហានរបស់យុវតីរូបនេះ ត្រូវបានក្រុមការងារជ្រើសរើសបេក្ខនារី "Miss Univers” កត់សម្គាល់ខ្លាំង និងផ្ដល់ឱកាសទៅវគ្គធំៗបន្តទៀតផង។ បើទោះជាលទ្ធផលចងក្រោយយ៉ាងណាក៏ដោយ ប៉ុន្តែនាងទទួលការចាប់អារម្មណ៍ និងយកឈ្នះចិត្តមនុស្សជាច្រើនបាត់ទៅហើយ ព្រោះតែការជម្នះភាពអៀនខ្មាស និងហ៊ានប្រឈមមុខនូវអ្វីដែលជាសម្រស់ពិតរបស់ខ្លួន៕
ចុចអាន៖